ភ្នំពេញ៖ មិត្តហ្វូនបានបង្កើតនូវសញ្ញា ដ៏គួរឱ្យកត់សំគាល់ចំពោះប្រតិបត្តិការរយៈពេល១០ឆ្នាំរបស់ខ្លូននៅកម្ពុជា។ គិតចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដល់ឆ្នាំ២០១៩ មិត្តហ្វូន បានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍លេខ១ នឹងជាក្រុមហ៊ុន ICT ដ៏ឆ្នើមនៅប្រទេសកម្ពុជា។

នៅថ្ងៃទី១៩ ខែកុម្ភៈ នេះ មិត្តហ្វូន បានប្រារព្វពិធីគម្រប់ខួប១០ឆ្នាំដែលមានឈ្មោះថា “Metfone Intelligent City” នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។ ហើយក៏មានការប្រារព្វពិធីតាំងពិព័រណ៍ និងរៀបចំសិក្ខាសិលាជាមួយគ្នាផងដែរ។ចំពោះការតាំងពិព័រណ៍ ក្រុមហ៊ុន មិត្តហ្វូន ក៏មានការបង្ហាញពីបច្ចេកវិទ្យា គំនិតច្នៃប្រឌិតថ្មីចុងក្រោយនៅក្នុងទូរស័ព្ទចល័តដោយផ្តោតជាពិសេសទៅលើ Intelligent Connectivity ដែលជាដំណោះស្រាយដ៏មានប្រយោជន៍ពីការរួមបញ្ចូលគ្នានៃប្រព័ន្ធទូរស័ព្ទ ជាមួយនឹងទម្រង់ដ៏វៃឆ្លាត AI នឹងទិន្នន័យពីឧបករណ៍ IoT ជាច្រើនប្រភេទ។

ដើម្បីផ្ញើសារអំពីទីក្រុងឆ្លាត “Intelligent City” MIC 2019 និងយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យាព័ត៌មាន ដើម្បីពង្រីកនូវសក្តានុពលនៃឧបករណ៍ នឹងសេវាកម្មឱ្យកាន់តែប្រសើរឡើងដើម្បីបំរើនូវសុខុមាលភាពប្រជាពលរដ្ឋ អ្នកជំនួញ និងភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា។ ការរៀបចំពិធី MIC បានទាក់ទាញអ្នកបច្ចេកវិទ្យា អ្នកជំនួញ ICT អ្នកជំនួញអន្តរជាតិ គ្រប់ស្រទាប់ ព្រមទាំងអ្នករៀនសូត្រគ្រប់កម្រិតផងដែរ។
ការប្រារព្វពិធីជាលើកដំបូង បានបង្កើតនូវទម្រង់ចុងក្រោយសម្រាប់ការផ្លាស់ប្តូរនូវបទពិសោធន៍ ជាមួយនឹងការអនុវត្តន៍ជាលក្ខណៈអន្តរជាតិដ៏ល្អបំផុត រវាងការកែប្រែកម្មវិធីទីក្រុងស្អាត យុទ្ធសាស្រ្តការអភិវឌ្ឍន៍ ហើយក៏ជាដើមគំនិតដោយមានការចូលរួមពីសហគមន៍ស្រាវជ្រាវទូទាំងពិភពលោកផងដែរ។ កម្មវិធីនេះនឹងជួយបង្ហាញនូវទីតាំង ដែលជាប្រយោជន៍សាធារណៈ សម្រាប់ការអនុវត្តន៍នឹងភាពជាដៃគូនាពេលអនាគត។

នៅក្នុងការចូលរួមការតាំងបង្ហាញនេះ ឧបនាយករដ្ឋមន្រ្តី សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា “ខ្ញុំពិតជាអរគុណយ៉ាងស្មោះអស់ពីចិត្ត ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន មិត្តហ្វូន ចំពោះប្រទេសកម្ពុជា : មិត្តហ្វូនជាក្រុមហ៊ុនទូរស័ចល័តដំបូងបំផុត ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាគុណសម្បត្តិនៃសង្គមរបស់កម្ពុជាផងដែរ។ មិត្តហ្វូនបានជួយបង្កើតការងារឱ្យនិយោជិកដែលធ្វើការពេញម៉ោងច្រើនជាង២,០០០នាក់ ហើយនិយោជិតដែលធ្វើការក្រៅម៉ោងប្រមាណ១០,០០០នាក់ សម្រាប់ប្រជាជនកម្ពុជា។ ម្យ៉ាងទៀត មិត្តហ្វូន ក៏បានចូលរួមចំណែក ក្នុងការជួយសង្គម និងកម្មវិធីមនុស្សធម៌ផងដែរ ហើយក៏បានបរិច្ចាគច្រើនជាង៧៧លានដុល្លារ ដើម្បីជួយដល់សង្គមខ្មែរ”។

ម្យ៉ាងវិញទៀត សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងផងដែរថា មិត្តហ្វូន ជានិច្ចកាល ជាដៃគូសហការណ៍ ជាមួយរដ្ឋាភិបាលក្នុងការបម្រែបម្រួលផ្នែកចក្ខុវិស័យព័ត៌មានបច្ចេកវិទ្យានៅកម្ពុជា។
នៅក្នុងកម្មវិធី MIC 2019 នេះផងដែរ លោក Le Dang Dung – CEO Viettel Group ជឿជាក់ថា នៅឆ្នាំបន្តបន្ទាប់ មិត្តហ្វូន នឹងនៅតែបន្តបំពេញតាមតម្រូវការរបស់អតិថិជន និងកិច្ចខំប្រឹងប្រែងរបស់ខ្លួន ចំពោះបម្រែបម្រួលចក្ខុវិស័យព័ត៌មានបច្ចេកវិទ្យា ដើម្បីនៅឈរជាក្រុមហ៊ុនលេខ១ ផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន។ បច្ចុប្បន្ន មិត្តហ្វូន បានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការផ្តត់ផ្គង់នូវ សេវា 5G, Narrowband IoT, Big Data, AI ជាដើម៕