ភ្នំពេញ៖ ទាំងព្រះរាជាណាចក្រកម្ពុជា និងប្រទេសស្ទើរតែទាំងអស់ ជុំវិញពិភពលោកកំពុងធ្វើការរាប់ថយក្រោយយ៉ាងអន្ទះសារ នៃវត្តមានកំពូលស្មាតហ្វូន របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ។គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះវីដេអូ Teaser ថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន សាមសុង ដែលទើបបង្ហោះចេញជាមួយនឹងលេខ ១០ ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ ២០១៩ នឹងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ កុម្ភៈ ត្រូវនឹងថ្ងៃ ទី២១ កុម្ភៈម៉ោង ២យប់ នៅប្រទេសកម្ពុជាយើង។

ដោយឡែកសម្រាប់ការបង្ហាញលេខ ១០ ធំៗនៅក្នុងវីដេអូ គឺចង់បញ្ជាក់ពីការអបអរសាទរខួប ១០ឆ្នាំ របស់ Samsung Galaxy ផងដែរ។ ដូច្នេះអ្នកគាំទ្រ សាមសុង ទាំងអស់កំពុងរង់ចាំមើលថាតើទូរស័ព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនេះនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។

ប្រសិនបើលោកអ្នកទាំងអស់គ្នាចង់ដឹងច្បាស់ថាតើ Galaxy ស៊េរីទំនើបចុងក្រោយនេះមានរូបរាងពិត និងលក្ខណៈសម្បត្តិអស្ចារ្យកម្រិតណានោះ សូមកុំភ្លេចតាមដានទស្សនាការផ្សាយផ្ទាល់ពីទីក្រុងញូវយ៉ក នាយប់នេះ តាមរយៈបណ្តាញសង្គមដូចខាងក្រោម៖

– វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង: http://www.samsung.com/global/galaxy/events/unpacked/
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង: https://www.facebook.com/SamsungCambodia/?ref=br_rs
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Khmernote:
https://www.facebook.com/Khmernote/
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Sabay: https://www.facebook.com/SabayNewsOfficial/
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានទស្សនាវដ្តី អេឡិចត្រូនិច: https://www.facebook.com/eworldmagz/
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានខេម បូរីផត:
https://www.facebook.com/Camboreport/
– ទំព័រហ្វេសប៊ុក ផ្លូវការ របស់ទូរទស្សន៏ Fresh News TV:
https://www.facebook.com/davidjam007/posts/1289023574570033

ដូច្នេះ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា តើមានអ្វីខ្លះ ដែលអស្ចារ្យ ចំពោះ ទូរស័ព្ទដៃ Galaxy S10 យប់នេះ!