រតនគីរី៖ បុរស់ជាកូនប្រសារម្នាក់បានយកសាំងបម្រុងដុតផ្ទះឪុកម្តាយក្មេក តែត្រូវឪពុកក្មេកចូលទៅឃាត់ហើយក៏ប្រតាយប្រតប់គ្នា កូនប្រសារអប្រីយក៏បានចាក់សាំងលើឪពុកក្មេក រួចដុតបណ្តាលឲ្យបុរស់ជាឪពុកក្មេករងរបួសធ្ងន់។

ហេតុការហឹង្សារ នេះកើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចអូរឡាំងអះស្ថិតនៅភូមិ៣ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគរី។ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មូលហេតុដែលនាំឲ្យឈានដល់ការប្រើប្រាស់អំពើហឹង្សារនេះ គឺជនបង្ករបានខឹងនឹងប្រពន្ថខ្លួន មកផ្ទះឪពុកម្តាយ ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ សោម ចិន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិឃុំកេីតហេតុខាងលើ។ ហើយជនបង្ករមានឈ្មោះ កេន ង៉ែត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្រុងបានលុងខេត្តរនគីរី(ត្រូវជាកូនប្រសាម្ចាស់ផ្ទះ បានរងរបួសស្រាល) ដោយមានការអន្តរាគមន៍ទាន់ពេលវេលា ពីអ្នកជិតខាង មិនមានឆេះខូចខាតទ្រព្យសម្បត្តិអ្វីឡេីយ។

ក្រោយពេលកេីតហេតុ កម្លាំងប៉ុស្តីត្រពាំងច្រេស និងប្រជាការសហការជាមួយកម្លាំងប៉ុស្តិ៍សិរីមង្គល បានចុះទៅដល់កន្លែងកេីតហេតុនាំខ្លួនជនបង្ក យកមកសាកសួបំភ្លឺ និងប្រគល់ជូនជំនាញចាត់ការបន្តតាមនីតិវិធី៕

សហការី KBN