ថៃ៖ យោងតាមវីដេអូឃ្លីប ដែលទទួលបានពីគណនីហ្វេសប៊ុកឈ្មោះ Sky Wiparat Poommeang បានបង្ហាញពីសកម្មភាព របស់អ្នកគ្រូបង្រៀម្នាក់ ប្រើខ្សែពួយោលដើម្បីឆ្លងទឹកមួយថ្លុក តែត្រូវបរាជ័យដោយរបូតដៃធ្លាក់កប់ទឹក បង្កឲ្យអស់សំណើចយ៉ាងខ្លាំងពីសំណាក់មនុស្សនៅជុំហេតុការ និងអ្នកដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ។

យ៉ាងណាមិញ បើតាមការប្រភពព័ត៌មានបានឲ្យដឹងថា អ្នកគ្រូជនជាតិថៃខាងលើ ជាគ្រូបង្រៀននៅសាលាហ្វឹកហាត់ប៉ូលិសមួយកន្លែងក្នុងខេត្តនគររាជសីមា ។ ដោយសារតែចង់ឲ្យកូនសិស្សចេះការពារខ្លួន ក៏ដូចជាគេចចេញពីហេតុការណ៍គ្រោះថ្នាក់ណាមួយ អ្នកគ្រូរូបនោះ ក៏បានបង្រៀនក្បាច់តោងខ្សែពួឆ្លងកាត់ទឹក ដែលអ្នកគ្រូជាអ្នកធ្វើឧទាហរណ៍ឲ្យមើលស្រាប់ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ និងអស់សំណើចខ្លាំងបំផុតនោះ គឺសូម្បីតែអ្នកគ្រូផ្ទាល់ក៏មិនអាចឆ្លងកាត់តំណាក់កាលនោះបានដែរ ៕
សូមទស្សនាវីដេអូឃ្លីបខាងក្រោមនេះ ៖
សហការី KBN
ប្រភព៖ thairath