ព្រះ​សីហ​នុ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្ដ​បែន​ដឹក​ដី​មួយ​គ្រឿង បាន​បុក​គ្នា​ជាមួយ​រថភ្លើង ដែល​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​សីហ​នុ នៅ​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ក្បាលរថភ្លើង​ ធ្លាក់​ចេញ​ពីលើ​ផ្លូវដែក ចំណែកឯ​រថយន្ដ​ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ផង​ដែរ ​។

ហេតុការណ៍ការនេះ បានកើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ​២០១៩​នេះ ស្ថិត​ក្នុងភូមិ​ព្រែក​ទល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ មិន​បណ្តាល​ឲ្យ​មាន​អ្នករងគ្រោះឡើយ ប៉ុន្តែ​រថភ្លើង និង​រថយន្ត​ បាន​រង​ការ​ខូចខាត​ ទាំងសងខាង ផង​ដែរ ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ នៅ​ពេល​ក្រោយ​ ៕