ថៃ៖ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយគ្នាជាច្រើនឆ្នាំកន្លងមក រហូតមកដល់ពេលបច្ចុប្បន្ននេះ យាយគ្រវីសក់ ដែលមានឈ្មោះពិតថា លិសាង បួថង និងមិត្តប្រុស បានចូលរោងការជាមួយគ្នាហើយ ។

យោងតាមគណនីហ្វេសប៊ុករបស់យាយគ្រវីសក់ បានបង្ហាញឲ្យឃើញថា យាយគ្រវីសក់ និងមិត្តប្រុសដែលធ្លាប់តែឃើញផ្អែមល្ហែមជាមួយគ្នាក្នុងវីដេអូឃ្លីបរាំនោះ បានចូលរោងការហើយ គឺប្រកបដោយទឹកមុខញញឹមញញែម សប្បាយរីករាយជាទីបំផុត ។

យាយគ្រវីសក់បានឲ្យដឹងថា ខ្លួន និងមិត្តប្រុសបានតស៊ូលំបាក និងជំនះឧបសគ្គរួមគ្នារយៈពេលជាង ១០ឆ្នាំមកហើយ ហើយមិត្តប្រុសរបស់គាត់ជាមនុស្សមានទឹកចិត្តល្អ ស្រឡាញ់ស្មោះស្ម័គ្រ ទើបគាត់សម្រេចចិត្តចូលរោងការតែម្ដង ។
សូមបញ្ជាក់ថា មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានចូលរួមផ្ញើសារជូនពរ ដល់យាយគ្រវីសក់ និងប្ដីឲ្យស្រឡាញ់គ្នា និងមានសុភមង្គលជារៀងរហូត ៕
សហការី KBN
ប្រភព៖ tvpoolonline