ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ កាបូបយួរដៃពីស្ត្រីជនជាតិចិន ធ្វើដំណើរតាមកង់បី(ផាស់អេប)បានសម្រេច ហើយគេចខ្លួមបាត់ស្រមោល ដោយសុវត្តិភាពមិនរំខានសមត្ថកិច្ច កាលពីវេលាម៉ោង ២២និង៥០នាទីយប់ ថ្ងៃទី០៩ខែ កុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីភូមិតាងួន សង្កាត់កាកាប់១ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះឈ្មោះ DAI SIBO អាយុ៤៥ឆ្នាំជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងក្រុមហ៊ុន Cambodia China ស្នាក់នៅខុនដូរ អាគាលេខ១០៨៥ ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីជាជនជាតិចិន បានជិះផាស់អេប ពណ៌លឿង ធ្វើដំណើរពីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទិសដៅលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រឹមសង់ សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយមក ធ្វើឆក់យកកាបូបយួរកាន់ជាប់ដៃ ពេលនោះបានប្រតាយប្រតប់ទៅវិញទៅមកដែរ តែដណ្តើមបានតែដៃកាបូបប៉ុណ្ណោះ ចំណែកកាបូបចោរឆក់យកទៅបាត់ ដោយសុវត្តិភាព។ ក្នុងកាបូបមានលុយដុល្លា៩៦៥ដុល្លា កាតATM ចំនួន០៨ បាស័្ពរមួយ និងឯកសារមួយចំនួន។

សកម្មភាពប្រព្រឹត្តបទល្មើសឆក់ខាងលើ ត្រូវបានប្រជាពលរដ្ឋរឹះគន់សមត្ថកិច្ច សង្ស័យមេប៉ុស្តិ៍ មិននាំកូនចៅដើរល្បាត ទើបជាឱកាសជនល្មើស ដើរធ្វើសកម្មភាពឆក់កាបូប បានយ៉ាងងាយបែបនេះ ។ ជនរងគ្រោះ ក្រោយកើតហេតុ បានត្រឹមដើរគ្រវីក្បាលហួសចិត្ត ត្បិតបទល្មើសដូចជាងាយៗ ស្រែកដង្ហោយហៅរកប៉ូលីស តែគ្មានឃើញ មានតែរត់ទៅប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ឲ្យជួយស្រាវជ្រាវ ៕