ភ្នំពេញ៖ លោកអ្នកធ្លាប់បានទស្សនាកម្មវិធីបែបកំសាន្តៗ និង ល្បីៗលំដាប់ថ្នាក់ពិភពលោក ជាច្រើនរួចមកហើយ ដែលរៀបចំដោយទូរទស្សន៍ហង្សមាស HDTV ដែលមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទ OPPO ដូចជាកម្មវិធី Cambodia Got Talent ជាដើម គឺពិតជាជក់ចិត្ត និង ដិតអារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ កម្មវិធី «I Can See Your Voice Cambodia» នឹងត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ពីម៉ោង៦ល្ងាចដល់ម៉ោង៨យប់តទៅ និងឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទ OPPO។ មិនតែប៉ុណ្ណោះ OPPO តែងតែចូលរួមឧបត្ថម្ភក្នុងការផលិត វីដេអូ MV song ឬ ការធ្វើ MV Song ផ្ទាល់ខ្លួន ដែលច្រៀង និង សម្តែងដោយតារាចំរៀងល្បីៗក្នុងប្រទេសកម្ពុជា និង តារាតំណាងឲ្យក្រុមហ៊ុន OPPO ដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និង លោកStep ព្រមទាំងតារាសម្តែងដ៏មានប្រជាប្រិយភាពជាច្រើននាក់ទៀត ។

គួររំលឹកថាក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានអភិវឌ្ឈន៍ខ្លួនឯងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីមានវត្តមាននៅក្នុងទីផ្សារកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០១៦មកម្ល៉េះ ដោយទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ Smart Phone គ្រប់ស្រទាប់ ជាពិសេសពីស្រទាប់យុវវ័យកម្ពុជា ដែលតែងតែជាវ និង គាំទ្រទូរស័ព្ទ OPPO គ្រប់ម៉ូឌែលដែលចេញមកថ្មីៗទាំងអស់ ដែលកត្តាទាំងអស់នេះ បានធ្វើឲ្យផលិតផលទូរស័ព្ទ OPPO លក់ដាច់អស់ពីស្តុក ស្ទើរតែគ្រប់ម៉ូឌែល។

បើយើងក្រលេកមើលពីសក្កានុពលនៃទីផ្សារលក់នៅតាមបណ្តារប្រទេសអភិវឌ្ឍន៍ និង ប្រទេសកំពុងអភិវឌ្ឍន៍នានានៅជុំវិញពិភពលោកវិញ យើងឃើញថា OPPO ជាប្រភេទទូរស័ព្ទដែលជឿនលឿន មានការទទួលស្គាល់ពីស្ថាប័នសំខាន់ៗ និង លក់ដាច់ជាងគេ ស្ទើរតែមិនគួរឲ្យជឿក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាពិសេសកាលពីឆ្នាំ២០១៨ OPPO បានដណ្តើមយកចំណាត់ថ្នាក់ល្អ ក្នុងការលក់ផលិតផលរបស់ខ្លួនដាច់គេ ស្ទើរតែស្មើរទៅនឹងម៉ូឌែលទូរស័ព្ទល្បីៗជាច្រើន ដែលបាននាំចូលមកលក់ក្នុងទីផ្សារទូរស័ព្ទក្នុងតំបន់អាស៊ាន។ សូមបញ្ជាក់ថា OPPO ជាក្រុមហ៊ុនទូរស័ព្ទ Smart Phone ដែលកំពុងពេញនិយមនៅទូទាំងពិភពលោក និង ក្នុងប្រទេសកម្ពុជាផងដែរ ៕
ព័ត៌មានលម្អិតសូមលោកអ្នកចូលទៅកាន់ Page របស់ OPPO

អត្ថបទក្រុមហ៊ុន