ថៃ៖ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា​ និង អភិបាលក្រុង​បាងកក លោក Aswin Kwanmuang ត្រូវបាន​តុលាការ​កោះហៅ​ ​ស្រាយ​បំភ្លឺ​នៅ​តុលាការ​រដ្ឋបាលកណ្តាល​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ព្រឹកមិញ ពាក់ព័ន្ធ​នឹង​វិបត្តិ​ខ្យល់​កខ្វក់ PM2.5 ដែល​ជះឥទ្ធិពល​លើ​ក្រុង​បាងកក​រយៈពេល​ជិត២ខែ​កន្លងទៅនេះ​ ។

​ការកោះហៅ​របស់​តុលាការ​នេះ គឺធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​បណ្តឹង​ពីស​មាគម​ប​ញ្ឍ​ប់​បម្រែបម្រួល​អាកាសធាតុ (SGWA) និង​ប្រជាជន​បាងកក​ចំនួន ៤១ នាក់​។ អ្នកដាក់ពាក្យ​បណ្តឹង​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់ងទាំងនោះ​ថា ៖មិន​យកចិត្តទុកដាក់​លើ​បញ្ហា​ផ្សែង​ពុល ដែលពួកគេ​បរាជ័យ​ក្នុងការ​អនុវត្ត​ច្បាប់​សុខភាព​សាធារណៈ​និង​បរិស្ថាន​ដើម្បី​គ្រប់គ្រង​កម្រិត PM2.5 នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ៕

សហការី KBN