យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ របស់ប្រទេសវៀតណាម បានឲ្យដឹងថា កំណើនភ្ញៀវទេសចរណ៍ទៅលេងប្រទេសវៀតណាម កើនឡើងចំនួន៥ភាគរយ នៅក្នុងខេមករា ឆ្នាំ២០១៩ ហើយទេសចរណ៍ភាគច្រើន គឺជាទេសចរណ៍ដែលមកពីប្រទេសអាមេរិក និងសហភាពអឺរ៉ុប ។

របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានវៀតណាម បានបង្ហាញផងដែរ សម្រាប់ទីក្រុងហាណូយវិញ គិតទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងខែមករា គឺបានទទួលរហូតដល់២,៤លាននាក់ កើនឡើង១០,៤ភាគរយឯណោះ ៕