ប្រទេសចិន៖ យោងតាមសារព័ត៌មាន Chaina Daiy បានចុះផ្សាយពីលោកតាម្នាក់ ឈ្មោះ Zhang Xueli ដែលមានវ័យចំណាស់ជាងគេ អាយុ១១៧ឆ្នាំ ដែលរស់នៅក្នុងស្រុក Jianxian ខេត្តហួណាន ប្រទេរសចិន ដោយលោកតា បានកើតនៅចុងរាជវង្សឈីង (1644-1911) ដែលជារាជវង្សអធិរាជចុងក្រោយបង្អស់របស់ចិន ។

យោងតាមការសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកតា Zhang បានប្រាប់ថា លោកបានចូលរៀន នៅក្នុងសាលាឯកជនមួយតាំងពីវ័យក្មេងម្ល៉េះ ដោយលោកបានរៀនក្បាច់ចិនបុរាណ និងរបៀបសរសេរអក្សរផ្ចង់ចិនទៀតផង ។ នៅក្នុងវ័យ១១៧ឆ្នាំ លោកតានៅតែអាចដើរបាន ថែរក្សាខ្លួនឯងបាន ព្រមទាំងអាចចងចាំបានយ៉ាងច្បាស់ផងដែរ ហើយលោកតាបានប្រើជីវិតបែបសាមញ្ញ ដោយបានក្រោកពីម៉ោង៧ព្រឹកដូចមនុស្សដទៃដែរ ។

លោកតាអាចនិយាយលេងជាមួយសមាជិកគ្រួសារ អាចមើលទូរទស្សន៍ ទទួលទានអាហារនិងភេសជ្ជៈបានគ្រប់ប្រភេទ តាមដែលលោកតាចង់ហូប តែលោកតាមិនផឹកស្រា និងជក់បារីដាច់ខាត ។ កូនស្រីពៅរបស់លោកតា បាននិយាយថា ឪពុករបស់ខ្ញុំ មានចិត្តល្អ និងគំនិតបើកទូលាយ ហើយលោកមានកូនស្រី៣នាក់ ហើយកូនដែលចាស់ជាងគេ មានអាយុ៨៩ឆ្នាំ និងក្មេងជាងគេអាយុ៧៣ឆ្នាំ ផងដែរ ៕