សិល្បៈ៖ ព័ត៌មានឋម ដែលទទួលបានពីគណនីហ្វេសប៊ុករបស់លោក ខេមរៈ ភារុណ មុននេះបានឲ្យដឹងថា កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់លោក បានទទួលមរណៈភាពហើយ ។
លោក លោក ខេមរៈ ភារុណ បានសរសេរឲ្យដឹងថា «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ» ។

ជាមួយគ្នានេះដែរ កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត ក៏បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅម៉ោងជាង១រសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះ កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោកបានទទួលមរណភាពហើយ ៕