ចិន៖ ក្មេងប្រុសម្នាក់ ព្រោះតែរពឹស បានលេងយកក្អមស្ពាន់មួយមកពាក់ពីលើក្បាល ដូចមនុស្សចាស់ពាក់មួក តែលទ្ធផលក្អមស្ពាន់នោះបានជាប់ក្បាលរបស់គេយកពុំបាន ក៏បានស្រែកយំយ៉ាងខ្លាំង រហូតធ្វើឲ្យលោកយាយរបស់គេទូរស័ព្ទហៅក្រុមសង្គ្រោះ ដើម្បីយកក្អមចេញពីក្បាលរបស់ចៅ ។ ករណីដ៏គួរឲ្យហួសចិត្ត និងគួរឲ្យអស់សំណើចនេះបានកើតឡើងនៅទីក្រុង Zhongshan ខេត្ត Guangdong ប្រទេសចិន ។

យោងតាមសកម្មភាពនៅក្នុងវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា ក្រុមអ្នកសង្គ្រោះបានព្យាយាមយកក្អមស្ពាន់ចេញពីក្បាលរបស់ក្មេងរងគ្រោះយ៉ាងយកចិត្តទុកដា ប៉ុន្តែហាក់ដូចជាមិនបានទាល់តែសោះ រហូតដល់មើលទៅក្មេងនោះស្រែកយំខ្លាំងពេក ពួកគាត់ក៏សម្រេចចិត្តប្រើឧបករណ៍កាត់ចេញតែម្ដង ។

យ៉ាងណាមិញ ក្អមត្រូវបានយកចេញដោយសុវត្ថិភាព និងមិនបានបង្ករបួសដល់ក្មេងប្រុសឡើយ ។
សូមបញ្ជាក់ថា សម្រាប់សកម្មភាពខាងលើនេះ មានមនុស្សជាច្រើនហួសចិត្ត និងស្ទើរតែទប់សំណើចមិនជាប់ ដោយសារភាពរពឹស ចូលចិត្តលេងច្រើនរបស់ក្មេង ៕
សហការី KBN
ប្រភព៖ Dailymail