ថ្មីៗនេះ ខាងក្រុមហ៊ុនខារ៉ាបាវបានធ្វើការឲប្រកាសជូនដំណឹង និងស្វែងរកម្ចាស់គណនីហ្វេសប៊ូកមួយ ដែលមានឈ្មោះ “កសិករខ្មែរ ជនបទ” ឲ្យចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ជាមួយនឹងក្រុមហ៊ុនខារ៉ាបាវជាបន្ទាន់ ដោយមូលហេតុ ម្ចាស់គណនី Facebook មួយនេះ បានបង្ហោះនិងចុះផ្សាយ អះអាងខុសពីការពិតទាំងស្រុង អំពីផលិតផលភេសជ្ជៈខារ៉ាបាវ ។

ក្រុមហ៊ុនខារ៉ាបាវ ក៏បានភ្ជាប់ជាមួយនិងការប្រកាសជូនសាគុណ បើសិនជាបងប្អូនបានស្គាល់ បានដឹងថា ម្ចាស់គណនីហ្វេសប៊ូក ដែលមានឈ្មោះខាងលើនេះ នៅទីកន្លែងណា សូមមេត្តាផ្តល់ដំណឹងមកក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទលេខ 012 946 059 ដោយក្រុមហ៊ុននឹងមានជូនសាគុណទៀតផង ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនខារ៉ាបាវ បានបញ្ជាក់ម្តងហើយម្តងទៀតថា សូមបងប្អូនទាំងអស់ កុំមានការយល់ច្រឡំ និងកុំជឿនូវការបោកប្រាស់ បំភ្លៃខុសពីការពិត របស់ជនខិលខូចមួយចំនួន មកលើភេសជ្ជៈ ខារ៉ាបាវ ឲ្យសោះ !!!