ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាបុគ្គលិកក្នុងបារមួយកន្លែងឈ្មោះ «ជេស្ប៉តបារ» បានធ្វើសកម្មភាពគាស់ទូរលួចលុយបានចំនួនជិត ២ពាន់ដុល្លារ ហើយគេចខ្លួនបាត់ស្រមោល ដែលករណីនេះបានកើតឡើងនៅម៉ោង៣រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩ នៅចំណុច «ជេស្ប៉តបារ» ផ្ទះលេខ ១៣១ ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ផាណូ អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកនៅក្នុង «ជេស្ប៉តបារ» និងស្នាក់នៅទីនោះផងដែរ ។
តាមសម្ដីរបស់ស្ត្រីឈ្មោះ សុខ ថុល មុខរបរអ្នកគ្រប់គ្រងទីតាំងខាងលើបានឲ្យដឹងថា ជនសង្ស័យត្រូវខ្លួនយកមកធ្វើការ និងឲ្យស្នាក់នៅ ស្រាប់តែនៅថ្ងៃកើតហេតុ ជនសង្ស័យបានបែកគំនិតធ្វើសកម្មភាពលួចគាស់ទូរដាក់លុយ លួចបានលុយចំនួន ១៨៨០ដុល្លារ ព្រមទាំងឯកសារសំខាន់ៗមួយចំនួន ហើយរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ អ្នកគ្រប់គ្រងបារបានរាយការណ៍ជូនសមត្ថកិច្ច សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ និងដាក់ពាក្យបណ្ដឹងដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ មកផ្ដន្ទាទោសចាប់ច្បាប់ ។

បញ្ជាក់៖ ប្រសិនបើបងប្អូនណាបានប្រទះឃើញជនសង្ស័យ ដែលមានភិនភាគដូចក្នុងរូបថតដែលបនាបង្ហាញនេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៨ ៨៥៤ ៦៤៧/ ០៧៨ ៥៥២ ១២២ «ជេស្ប៉តបារ» នឹងមានជូនសគុណជាទីគាប់ចិត្ត ៕