ភ្នំពេញ៖ ស្ត្រីម្នាក់បានធ្វើពិធីជប់លាងបន្តិច បន្តួចនៅផ្ទះដោយហៅមិត្តភក្ដិ ៥ទៅ៦នាក់មកហូបចុកផង ស្របពេលកំពុងសប្បាយស្រាប់តែប្អូនប្រុសបង្កើតបានអុកឡុកដោយសាខឹងគាត់ស្តីឲ្យរឿងបើកធុងបាស់ឮសម្លេងខ្លាំងៗ បានលើកធុងទឹកគប់ និងលើកតុដែលមានភ្ញៀងកំពុងហូបបំបាស់ចោល ដែលករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង២០និង ៣០នាទីយប់ថ្ងៃទី១២ មករា២០១៩នៅក្នុងភូមិ ប៉ប្រក់ខាងជើង កាកាប១ ខណ្ឌ ពោធិ៍ សែនជ័យ។

ជនបង្ករឈ្មោះ ឃឹម សុភា ហៅ ប៉េ អាយុ ២៨ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិ ប៉ប្រក់ខាងជើង កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ។ ដើមបណ្តឹងជាបងស្រី ឈ្មោះ ឃឹម សុជាតិ អាយុ ៣៧ឆ្នាំមេផ្ទះស្នាក់នៅភូមិ ប៉ប្រក់ខាងជើង កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ។

ប្រភពពីស្ត្រីជាដើមបណ្តឹងបានឲ្យដឹងថា មុនកើតហេតុគាត់បានជួបជុំបងប្អូននិងហៅមិត្តភក្ដិ៦ទៅ៧នាក់ មកជប់លាងហូបចុងបន្តិចបន្តួច នៅផ្ទះពេលកុំពុងហូបចុកស្រាប់តែប្អូនប្រុសដែលបង្ករខាងលើបានទៅបើកសំឡេងធុងបាស់ឮសំលេងខ្លាំង ពេលនោះគាត់ក៏ស្តីឲ្យ ធ្វើឲ្យប្អូនគាត់ដែលជាជនបង្ករខឹង បានលើកធុងទឹកកក ក្រវាត់គប់សំដៅមកលើគាត់ តែខុស ហើយក៏បានលើកតុដែលមានភ្ញៀងកំពុងហូបបំបាស់ចោល ដោយទ្រាំនូវទង្វើប្អូនប្រុសខាងលើមិនបាន ក៏ប្តឹងសមត្ថកិច្ចឲ្យចុះមកឃាត់យកមកសាកសួរនៅប៉ុស្តិ៍តែម្តង។

ប្រភពដដែលបានបន្តថាប្អូនប្រុសគាត់ខាង លើនេះជាសមាស ភាពជា ក្មេងប្រើប្រាស់គ្រឿងញៀន ហើយកន្លងមកតែងតែរករឿងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញ៉ាប់ ប៉ុន្តែឪពុកម្តាយគាត់ចិត្តមិនដាច់ពីព្រោះមានកូនប្រុសតែម្នាក់ និងជាកូនពៅផង តែលើកនេះដោយសាទង្វើលដដែលៗទើបហៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នបុរសខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕