ភ្នំពេញ ៖ មុន​នេះ​បន្តិច កម្លាំង​តម្រួត​បទបញ្ជា បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​មួយម្នាក់ និង​មន្ត្រី​នគរបាល​ប្រមាណ​៥​នាក់​ទៀត នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​ផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​ស​ខ រាជធានី​ភ្នំពេញ ។

យ៉ាងណា អ្នកសារព័ត៌មានយើងនៅមិន​ទាន់​មាន​មូលហេតុ​ច្បាស់លាស់​ពី​ការ​ចាប់ខ្លួន​ដាក់​រថយន្ត​នេះ​នៅឡើយ​ទេ ។

បើ​តាម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាល​ថ្លែងប្រាប់​ សារព័ត៌មានហ្វ្រេសញ៉ូវថា ៖ ការ​ឃាត់ខ្លួន​ពួក​គេ​(​ប៉ូលិស​ផ្នែក​ខាង​ប្រឆាំង​ទំនិញ​ក្លែងក្លាយ​) ដោយសារ​មុន​ដំបូង ពេល​ដែល​ពួក​គេ​ចុះ​ទៅ​នោះ មិន​បាន​សហការ​ជាមួយ​ខាង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ឲ្យ​ខាង​តម្រួត​បទបញ្ជា ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្តង ប៉ុន្តែ​​ក្រោយ​ការ​សួរនាំ ក៏​បាន​ឲ្យ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ មិន​មានរឿង​អ្វី​នោះ​ឡើយ ។

មន្ត្រី​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ពិតជា​មានការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ទាំងនេះ​មែន ដោយ​ចាប់​ក្រៀក​បញ្ជូន​ឡើង​រថយន្ត​តែ​ម្តង ៕