ក្រុងព្រះសីហនុ៖ការប្រកួតបាល់ទាត់ហ្វូតសាលពានរង្វាន់ Tiger Street Football Festival 2019 ក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A គ្រងតំណែងជើងឯកប្រចាំមណ្ឌលព្រះសីហនុក្រោយពីយកឈ្នះលើក្រុមបាល់ទាត់ហ្វូតសាល Vlilla Vedici ក្នុងលទ្ធផល៦-១នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។

ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃពេញនៅមណ្ឌលព្រះសីហនុដោយមានក្រុមចូលរួមដល់ទៅ៥៤ក្រុម។ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រកាន់តែស្វិតស្វាញថែមទៀតដោយក្រុមខ្លាំងស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ A បានធ្វើឲ្យក្រុមចំណូលថ្មីក្រុមបាល់ទាត់ Vlilla Vedici បានត្រឹមជើងឯករងនៅមណ្ឌលមុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ឈ្នះលើក្រុមយុវជនសាលាខេត្តព្រះសីហនុក្នុងលទ្ធផល ៤-០ ចំណែកក្រុមបាល់ទាត់ Vlilla Vedici បានយកឈ្នះលើក្រុមយុវជនកំពង់ផែនB វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ខណៈក្រុមយុវជនសាលាខេត្តព្រះសីហនុយកឈ្នះលើក្រុមយុវជនកំពង់ផែនB ក្នុងលទ្ធផល ២ – ១ ទើបធ្វើឲ្យក្រុមយុវជនសាលាខេត្តព្រះសីហនុអាចទទួលបានចំណាត់ថ្នាក់លេខ៣។

សម្រាប់រង្វាន់ក្រុមជើងឯកនៅមណ្ឌលខេត្តព្រះសីហនុ គឺ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមក្រុមបាល់ទាត់ Vlilla Vedici ប្រាក់រង្វាន់១០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមយុវជនសាលាខេត្តព្រះសីហនុ ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើក្រុមយុវជនកំពង់ផែនBប្រាក់រង្វាន់ ២០០ដុល្លារ។

ដោយឡែកក្រុមចំណាត់ថ្នាក់លេខ៥ គឺក្រុម OSAHKHO FC និងក្រុមចំណាត់ថ្នាក់លេខ៦ គឺ ក្រុម Hurricane A ក៏មានសិទ្ធិចូលប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ ដូចក្រុមលេខ១ដល់លេខ៦ដែរ។ ក្រោយពីបញ្ចប់ការប្រកួតក៏មានការប្រគំតន្ត្រីដោយមានការចូលរួមពីសំណាក់ កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជា រួមមានលោក ខេមរៈ សិរីមន្ត សុគុន្ធ និសា ពេជ្រ សោភា នីកូ បាច់ គីមមួយ និងឌីជេ Maily  ។ ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រ នៅព្រះសីហនុ សប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញមុខឆាកតន្រ្តី។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019  នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ ខេត្តតាកែវនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៩  នៅផ្សារបុរីរស្មីទីរួមខេត្តតាកែវ។ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា ការប្រកួតជម្រុះនៅខេត្តតាកែវឲ្យបានច្រើនកុះករ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH (សូមរីករាយទទួលទានស្រាបៀរ Tiger® ដោយការទទួលខុសត្រូវ)