រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីជូនដំណើរគូស្វាមីភរិយាថ្មីចំនួន ១៥គូ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការចូលរួមជូនដំណើរពិសេសពីក្រុមការងារស្រាបៀរថៃហ្គ័រ និងក្រុមការងារពិសេសសម្រាប់ជួយសម្រួលដល់ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសជប៉ុន ។

ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ VIP ទៅកាន់ប្រទេសជប៉ុនជាពិសេស បានផ្តល់ជូនការ​ស្នាក់នៅ​សណ្ឋាគារ​លំដាប់ផ្កាយ៤គឺសណ្ឋាគារ Mystays Premier Hotel និងសណ្ឋាគារ Grand Nikko Tokyo Daiba ដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាន និងតំបន់ប្រវត្តិសាស្រ្តល្បីៗនៅលើកោះហុកកៃដូដូចជាប្រឡាយព្រែកជីកអូតារូ (Otaru Canal) ហាង Kitaichi Glass outlet សារមន្ទីរតន្រ្តីអូតារូ (Otaru Music Box Museum) តំបន់រមណីយដ្ឋានជិះស្គីអន្តរជាតិ សាផូរ៉ូ (Sapporo International Ski Resort) ឧទ្យាន Shiroi Koibito ផ្សារទំនើប Tanukikoji Shopping Street ប្រាសាទបុរាណ Asakusa និងតំបន់ផ្សារទំនើប Ginza នៅក្នុងទីក្រុងតូក្យូ ​រួមជាមួយ​ទឹកប្រាក់ $1,500 និងអាហារ​ពេល​ល្ងាចសម្រាប់គូស្វាមីភរិយាថ្មីចំនួនដប់ប្រាំគូ ដែលដំណើរកម្សាន្តនេះមានរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី​១៤ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៨។

ស្រាបៀរថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ​មានលក់ច្រើនជាង ៧០ ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជា​រៀង​រាល់ថ្ងៃ​ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេសជាស្រាបៀរ​ដែល​សក្ត័សមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍​ និងកម្មវិធីផ្សេងៗ។

កាន់តែអស្ចារ្យសម្រាប់គម្រោងអាពាហ៍ពិពាហ៍ថ្មីក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មីរបស់ស្រាបៀរថៃហ្គ័រ ចាប់ពីខែតុលា ឆ្នាំ 2018 ដល់ខែកញ្ញា ឆ្នាំ 2019 រាល់ការ
ជាវស្រាបៀរថៃហ្គ័រសម្រាប់អាពាហ៍ពិពាហ៍របស់លោកអ្នក នឹងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនីជាមួយនឹងទឹកប្រាក់ 1,500 ដុល្លារ ចំនួន 15 រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 និង​ 011 333 500។

ស្តែងចេញថ្ងៃដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី។

សូមរីករាយពិសាថៃហ្គ័រដោយទទួលខុសត្រូវ។