Home ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនសាមសុង បើកវគ្គបណ្តុះបណ្តាលជំនាញជួសជុល និងតំឡើងម៉ាស៊ីនត្រជាក់ ដល់សិក្ខាកាមជំនាញចំនួន ៣៥០ នាក់មកពី ៦ ខេត្តក្រុងដើម្បីផ្តល់នូវភាពជឿជាក់ និងទំនុកចិត្តខ្ពស់បំផុតសម្រាប់អតិថិជន


ភ្នំពេញ៖ ក្រុមហ៊ុនសាមសុងបានបើកវគ្គបណ្តុះបណ្តាលជំនាញជួសជុលនិងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេលចាប់ពីថ្ងៃទី ១១ ខែធ្នូ រហូតដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨ នេះដល់សិក្ខាកាមជំនាញចំនួន៣៥០ នាក់ ដែលមានសិក្ខាកាមជំនាញដែលចូលរួមមកពី ៦ ខេត្តក្រុងផ្សេងៗគ្នាគឺខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ។

កម្មវិធីបណ្តុះបណ្តាលជំនាញជួសជុលនិងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេលដល់ទៅ ១៧ ថ្ងៃនេះមានការរៀនទាំងទ្រស្តី និងការអនុវត្តជាក់ស្តែងជាមួយនឹងសម្ភារៈគ្រឿងអេឡិចត្រូនិចរបស់សាមសុង ដែលបង្ហាត់បង្ហាញដោយគ្រូជំនាញរបស់ក្រុមហ៊ុនសាមសុងផ្ទាល់តែម្តង។ វគ្គបណ្តុះបណ្តាលជំនាញនេះមានគោលដៅធំៗសំខាន់ចំនួន ៣ គឺ៖
១. ការបណ្តុះបណ្តាលអំពីជំនាញទៅលើការតម្លើងម៉ាស៊ីនត្រជាក់ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាមួយនឹងទំនុកចិត្តខ្ពស់បំផុតសម្រាប់អតិថិជន
២. ការកសាងនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនសាមសុងដែលផ្តល់នូវភាពងាយស្រួលក្នុងការតម្លើង និងជួសជុល
៣. ការពង្រឹងបន្ថែមទៅលើចំណេះដឹងថ្មីៗកាន់តែទូលំទូលាយ និងជំនាញកម្រិតខ្ពស់សម្រាប់ការតម្លើងទៅលើម៉ាស៊ីនត្រជាក់សាមសុង
ដូចនេះ ក្រោយបញ្ចប់នូវវគ្គបណ្តុះបណ្តាលទៅលើជំនាញគ្រឿងអេឡិចត្រូនិចនេះ សិក្ខាកាមដែលចូលរួមនឹងទទួលបាននូវចំណេះដឹងយ៉ាងច្រើនដែលជួយពួកគេកាន់តែមានភាពងាយស្រួលនៅក្នុងការផ្តល់នូវសេវាកម្ម គុណភាពរហ័សល្អបំផុត និងភាពជឿជាក់ខ្ពស់បំផុតសម្រាប់អតិថិជនរបស់សាមសុង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុងគឺជាក្រុមហ៊ុនដែលឈានមុខគេនៅលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់នូវរបកគំហើញថ្មីៗសម្រាប់ជួយអោយការរស់នៅរបស់មនុស្សកាន់តែស៊ីវិល័យ និងប្រកបដោយភាពងាយស្រួលបំផុត។ តាមរយៈរបកគំហើញថ្មីៗឥតឈប់ឈររបស់ក្រុមហ៊ុនសាមសុង យើងឃើញមានការវិវត្តន៍កាន់តែប្រសើរឡើងទៅលើផលិតផលគ្រឿងអេឡិចត្រូនិចទំនើបៗជាច្រើនដូចជាទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ប្រើប្រាស់នៅផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE និងដំណោះស្រាយជាច្រើនទៀតនៅក្នុងវិស័យឧស្សាហកម្មព័ត៌មានបច្ចេកវិទ្យា៕