Home ព័ត៌មានជាតិ

ក្ដៅគគុកទៀតហើយ! ជនជាតិចិនចុះទៅចាក់ថ្នាំឳ្យសិស្សនៅវិទ្យាល័យថ្មគោល​ខេត្តបាត់ដំបង ស្រាប់តែ ៥ថ្ងៃក្រោយ សិស្សទាំងនោះដួលសន្លប់ព្រោងព្រាតតែម្ដង


បាត់ដំបង៖ កាលពីថ្ងៃម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយទៅលើករណីសិស្សសាលាវិទ្យាល័យថ្មគោល​ខេត្តបាត់ដំបង ដួលសន្លប់ជិត ១០០នាក់មិនដឹងមូលហើយ តែបើតាមការអះអាងពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Natiya Äek Kä បានឳ្យដឹងថា មុនកើតមានករណីនេះ គឺមានជនជាតិចិនបានចុះទៅសុំនាយកសាលាមកពិនិត្យសុខភាពសិស្ស ដោយសិស្សខ្លះត្រូវជួសឈាន ចាក់ថ្នាំ និងពិនិត្យចង្វាក់បេះដូង ហើយក្រោយមក ៥ថ្ងៃ ក៏មានករណីភ្ញាក់ផ្អើលនេះកើតឡើងតែម្ដង ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេរយ៉ាងដូច្នេះថា «គួរឳ្យអាណិតណាស់សន្លប់ជិត១០០នាក់ មិនគួរណាមានរឿនអ៊ីចឹងកេីតឡើងទេ​ គឺនៅស្រុកខ្ញុំតែម្តង​គឺវិទ្យាល័យថ្មគោល​ខេត្តបាត់ដំបង​ ប៉ុន្មានប្រហែលជា៥ថ្ងៃមុន ជនជាតិចិនបានចុះទៅសុំនាយកសាលាមកពិនិត្យសុខភាពសិស្ស​ សិស្សខ្លះត្រូវជួសឈាម​ សិស្សខ្លះត្រូវចាក់ថ្នាំ​ និងពិនិត្យចង្វាក់បេះដូង​ សិស្សខ្លះទៀតមិនព្រមឳ្យពិនិត្យ ឬចាក់ថ្នាំទេ​ ក្នងចំណោមសិស្សនោះមាន ប្អូនប្រុសខ្ញុំបង្កេីតត្រូវបានជនជាតិចិននោះសុំចាក់ថ្នាំ និងជួសឈាម​ តែត្រូវបានប្អូនខ្ញុំមិនឳ្យជួស ឬចាក់ទេ​ ឳ្យ តែពិនិត្យចង្វាក់បេះដូងទេ​ ក្រោយរយៈពេល៥ថ្ងៃមក សិស្សដែរត្រូវបានចាក់និងជួស​ គឺសន្លប់ទាំងអស់​ ភាគច្រេីនគឺជាមនុស្សស្រីដែរសន្លប់ច្រេីនជាងមនុស្សប្រុស​ សូមពូមីង​ បងប្រុសស្រី​ប្រយត្ន័​ចំពោះកូននៅសាលារៀនឳ្យមានការប្រុងប្រយ័ត្ន…តែចាំការបកស្រាយពីមន្រទីពេទ្យថា​ ប្អូនប្រុសស្រីដែរ​ដួលសន្លប់​បណ្តាលមកពីអ្វីឳ្យប្រកដ» ។

សូមបញ្ជាក់ថា ទាំងនេះគឺគ្រាន់តែជាការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើប៉ុណ្ណោះ ហើយមូលហេតុពិតយ៉ាងណានោះ នៅមិនទាន់ដឹងឡើយ សូមរង់ចាំអានព័ត៌មានលម្អិតទាំងអស់គ្នា​ ក្រុមការងារយើងខ្ញុំនឹងចុះផ្សាយបន្តទៀត ៕

សហការី KBN
ប្រភព៖ FB