Home តារាអន្តរជាតិ

ព្រះម៉ែនាគី លេងស្ទីលមួយក្បាច់នេះធ្វើឳ្យអ្នកគាំទ្រភ្ញាក់ព្រើត ព្រោះធ្លាប់តែឃើញសុភាពៗ


ថៃ៖ ថ្មីនេះតារាសម្ដែងស្រីដ៏ល្បីឈ្មោះ នាង Nathaphon Temirak បានធ្វើឳ្យអ្នកគាំទ្រ ព្រមទាំងមិត្តភក្ដិរួមអាជីព ភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងក្រោយពីបានឃើញនាងបង្ហាញសកម្មភាពដ៏កម្រមួយជាមួយមិត្តប្រុសរបស់នាង គឺលោក Ton ។

ចំពោះសកម្មភាព របស់ Nathaphon Temirak ដែលអ្នកគាំទ្រពុំដែលបានឃើញជាសាធារណៈនាពេលកន្លងមកនោះគឺ តួអង្គព្រះម៉ែនាគីខាងលើ បានស្លៀកឈុតងូតទឹកដ៏សិចស៊ី ហើយកៀកកើយជាមួយលោក Ton ដែលជាមិត្តប្រុស ខណៈដែលកន្លងមកធ្លាប់តែឃើញនាងស្លៀកពាក់បែបសុភាពរាបសារប៉ុណ្ណោះ ។

ប្រភពបានឳ្យដឹងថា​ សម្រាប់សកម្មភាពខាងលើ គឺ Nathaphon Temirak​ និងលោក Ton បានធ្វើដំណើរកម្សាន្តទៅកាន់ឆ្នេរ ខេត្តភូកេត ហើយបានបង្ហោះរូបថតផ្អែមល្ហែមមួយចំនួននៅគណនី Instagram របស់នាង ៕
សហការី KBN
ប្រភព៖khaosod