ភ្នំពេញ​ ៖ បុរស​ម្នាក់​ដែល​បាន​បាត់​ស្លាក​លេខ​រថយន្ត​អស់​ជា​ច្រើន​ខែ ស្រាប់តែ​ប្រទះ​ឃើញ​ជាប់​នឹង​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ​ដែល​គេ ​ចត​ទុកនៅ​ម្តុំ​លក់​រថយន្ត​ក្បែរ​វត្ត​ភ្នំ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង ១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​សួនច្បារ​វត្ត​ភ្នំ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​ ។

ប្រភព​ពី​បុរស​ម្នាក់ ​ដែល​បាន​អះអាង​ថា ​ខ្លួន​ជា​ម្ចាស់​ស្លាក​លេខ​រថយន្ត​នោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ក៏​បាន​ប្រទះ​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​គាត់ ដែល​បាន​បាត់​អស់​រយៈ​ពេល​ជាង​២​ឆ្នាំមក​ហើយ ស្រាប់តែ​ពេល​នេះ​ ឃើញ​គេ​យក​ទៅ​ពាក់​លើ​រថយន្ត​មួយ​គ្រឿងទៀត ​ដែល​គេ​ចត​ទុក​ចោល​នៅ​ក្បែរ​វត្ត​ភ្នំ​ទៅ​វិញ ​។

តាម​ប្រភព​ដដែល​ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ស្លាក​លេខ​រថយន្ត​ដែល​បុរស​ជា​ម្ចាស់​ប្រទះ​ឃើញ​នេះ គឺ​មាន​លេខ​ភ្នំពេញ​ 2H-0621 បាត់​តាំង​២​ឆ្នាំ​មុន​ នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​ ។ លុះដល់​ព្រឹក​នេះ ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​គាត់​ដែល​បាត់​នោះ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ជាប់​នឹង​រថយន្ត​ម៉ាក CORONA ព៌​ណ​ទឹកប្រាក់​មួយ​គ្រឿង​ទៀត ​ដែល​ចត​ទុក​ចោល​នៅ​លើ​ផ្លូវ​ក្បែរ​សួនច្បារ​វត្ត​ភ្នំ ហើយ​គាត់​ក៏​បាន​រាយការណ៍​ទៅ ប្តឹង​កម្លាំង​មាន​សម្ថ​កិច្ច​ទាំង​ខណ្ឌដូនពេញ និង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​១ ឱ្យ​ជួយ​ឃាត់​ទុក​តែ​ម្តង ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ធ្វើ​អន្តរាគមន៍​ឃាត់​រថយន្ត​ នៅ​នឹង​កន្លែង​កើតហេតុ​ រង់ចាំ​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ហើយ​បាន​បញ្ជូន​រថយន្ត​ទាំង២​គ្រឿង ​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​១ ដើម្បី​ធ្វើការ​ដោះ​ស្រោ​យ​គ្នា​បន្ត​ទៅ​ទៀត ​៕