ភ្នំពេញ៖ ខ្សែភាពយន្តនេះបាននិយាយពីសាច់រឿងនូវអ្នកអង្គម្ចាស់ស្រស់សង្ហាមួយរូបឈ្មោះ Robin Hood ត្រូវបានលោកមេបញ្ជាការ Moorish បានបង្រៀនពីរបៀបបាញ់ព្រួញព្រមទាំងប្រែឲ្យ Robin Hood ទៅជាចោរមួយរូប ដើម្បីប្លន់អ្នកមានដែលពុករលួយ ក្នុងគោលការណ៍ជួយដល់ប្រជាជនដែលក្រីក្រ។ មិនត្រឹមតែប៉ុណ្ណោះ Robin Hood បានបង្កើតនូវចលនាបះបោរដ៏អង់អាចប្រឆាំងនឹងចក្រភពអង់គ្លេស ដែលមានតែភាពពុករលួយ ហើយក្នុងដំណើរផ្សងព្រេងនេះដ៏ស្វិតស្វាញនេះ នឹងកាន់តែធ្វើឲ្យសាច់រឿងមានភាពទាក់ទាញ។

ខ្សែភាពយន្តហូលីវូដរឿង មហាចោរចិត្តជា (Robin Hood) សម្ដែងដោយលោក Taron Egerton ក្នុងរឿង Kingsman, Jamie Foxx,លោក Jamie Dornan ក្នុងរឿង Fifty Shades នឹងចាក់បញ្ចាំងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះគ្រប់រោងភាពយន្ត Legend Cinema គ្រប់សាខា៕

” alt=”” />