រាជធានីភ្នំពេញ៖ ​​ ស្រាបៀរថៃហ្គ័រ ដែលជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ​នឹងរៀបចំកម្មវិធីពិសេសប្លែកអស្ចារ្យមួយ ដែលមានឈ្មោះថា “រាត្រី Uncaged Night” ដែលជាកម្មវិធីប្រកួតក្បាច់រាំហ៊ីបហប់ជាមួយរង្វាន់ទឹកប្រាក់ជ័យលាភី 3,000 ដុល្លារ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី​ ២៤ ​ខែវិច្ឆិកា​ ឆ្នាំ​​២០១៨ ខាងមុខនេះ នៅផ្សារ​កុងតឺន័រ​ (BTB Container) ទីរួមខេត្តបាត់ដំបង។

កម្មវិធី​រាត្រី Uncaged Night ​ ​ នឹង​​មាន​​ការចូល​រួម​សម្តែង​​កម្សាន្ត​សប្បាយ​រីករាយពីតារា​ចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា​ជាច្រើន​រូប​ ជាពិសេស ក្មេងខ្មែរ ដែលចេញមុខស្តែងចេញភាពក្លាហាននិពន្ធបទចម្រៀង Original ថ្មីសន្លាងមួយដើម្បីជំរុញយុវជនសម័យថ្មី ដែលមានទេពកោសល្យក្បាច់រាំហ៊ីបហប់ចូលមកប្រកួតគ្នាក្នុង​​កម្មវិធី​រាត្រី Uncaged Night របស់ស្រាបៀរថៃហ្គ័រ។ បទចម្រៀង The Uncaged Night ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ ក្មេងខ្មែរសង្ឃឹមថា បទចម្រៀងថ្មីនេះនឹងជំរុញយុវជនគ្រប់រូបឲ្យស្តែងចេញភាពក្លាហានរបស់ខ្លួនក្នុងការបញ្ចេញនូវទេពកោសល្យ និងសមត្ថភាពសិល្បៈផ្សេងៗលើឆាកជាតិ និងអន្តរជាតិ។

តោះ!!! សូមចូលរួមទស្សនាផ្ទាល់ឲ្យបានច្រើនកុះករនៅថ្ងៃទី​ ២៤ ​ខែវិច្ឆិកា​ ឆ្នាំ​​២០១៨ ខាងមុខនេះ នៅផ្សារ​កុងតឺន័រ​ ខេត្តបាត់ដំបង។ ជាពិសេសលោកអ្នកក៏អាចចូលរួមជាមួយ ក្មេងខ្មែរ-KmengKhmer ដើម្បីបោះឆ្នោតជ្រើសរើសក្រុមរាំ ៣ ក្រុម សម្រាប់ការប្រកួតក្បាច់រាំប្រចាំខេត្តបាត់ដំបង! ដើម្បីធ្វើការបោះឆ្នោត៖

* ចុចនៅទីនេះ ដើម្បីនាំអ្នកទៅដល់ប្រអប់សាររបស់ Tiger ហើយសរសេរពាក្យ VOTE មកកាន់ពួកយើង
* ចុចជ្រើសរើសក្រុមដែលអ្នកចូលចិត្ត
* អ្នកក៏អាចធ្វើការមើលវីដេ​អូមុនពេលសម្រេច​ចិត្ត​ផងដែរ ក្រុមរាំ​ត្រូវការការគាំទ្រពីលោកអ្នកក្នុងការដណ្តើមយកជ័យជំន័យ​នេះ!

ចំពោះព័ត៌មានលម្អិតបន្ថែម ចូលឆែកមើលទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕