ថៃ៖ ថ្មីៗនេះអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសថៃ បានរិះគន់យ៉ាងខ្លាំងទៅលើតារាហ្វេសប៊ុកម្នាក់ ដែលនាងមានរូបរាងស្អាតបាត ប៉ុន្តែបានប្រើប្រាស់ហិង្សាដ៏ឃោឃៅទៅលើកូនប្រុសបង្កើតរបស់នាង ដែលមានអាយុត្រឹម ៣ ទៅ ៤ឆ្នាំប៉ុណ្ណោះ ។

ចំពោះ សកម្មភាពរបស់ស្ត្រីខាងលើនេះ ត្រូវបានថតដោយខ្លួននាងផ្ទាល់ ហើយក៏បានបង្ហោះចូលទៅក្នុងគណនីហ្វេសប៊ុរបស់នាង បង្កឱ្យមានភាពក្ដៅក្ដៅក្រហាយយ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុក ដោយមានដាក់ឈ្មោះឱ្យនាងថា «ម្ដាយចិត្តឆេវឆាវ» ។

យោងតាមសកម្មភាពនៅក្នុងវីដេអូឃ្លីបបានបង្ហាញឱ្យឃើញថា ស្ត្រីខាងលើបានវាយធ្វើបាបកូនខ្លួនឯង ដោយមានទាំងស្រចាប់ក និងធាក់ផងដែរ មិនតែប៉ុណ្ណោះនាងក៏បាននិយាយថា «អញស្អប់ឪពុករបស់ឯង ដែលមិនទទួលខុត្រូវ» ៕
សហការី KBN
ប្រភព៖ khaosod