ថៃ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលជាមួយករណីអត្តឃាតមួយកាលពីព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ដោយបុរសម្នាក់ចងកទម្លាក់ខ្លួនពីលើអគារអាផាតមិនមួយកន្លែង ក្នុងទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ពេលនេះ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញអត្តសញ្ញាណរបស់សាកសពហើយ ។

សាកសពមានឈ្មោះ Max Holden ជនជាតិណ័រវេ អាយុ ៦៣ឆ្នាំ ជាភ្ញៀវទេសចរ ដែលបានមកកម្សាន្តក្នុងប្រទេសថៃ ព្រមទាំងបានស្នាក់នៅអាផាតមិនកើតហេតុ ជាន់ទី ២៣ ប៉ុន្តែបានឡើងទៅចងកនៅលើដំបូលជាន់ទី ៣១ ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញវត្ថុតាងធ្វើអត្តឃាតមួយចំនួនដូចជា កាំបិត ពិល និងឈឺមូលចំនួន ២ ព្រមទាំងមានសំបុត្រមួយច្បាប់សរសេរជាភាសាណ័រវេ ។
យ៉ាងណាមិញ ប៉ូលិសក៏បានសន្និដ្ឋានថា សាកសពអាចនឹងមានវិបត្តិផ្លូវចិត្ត ទើបឈានដល់ធ្វើអត្តឃាត ហើយទន្ទឹមគ្នានេះ ក៏បានយកសាកសពទៅពិនិត្យនៅមន្ទីរពេទ្យឱ្យកាន់តែច្បាស់ថា ជាករណីអត្តឃាត ឬឃាតកម្ម ៕
សហការី KBN
ប្រភព៖ kapook