ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌមានជ័យ បាន​បញ្ជា​ឲ្យ​កម្លាំង​គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌមានជ័យ ចុះ​ទៅ​ផ្អាក​ក្រុមហ៊ុន នឹម ម៉េ​ង ឲ្យ​បញ្ឈប់​ចាក់​ការ​ដី លុប​ប្រឡាយ​រំដោះ​ទឹក​ស្អុយ ជា​បន្ទាន់ ស្រប​ពេល​ដែល​សាលា​រាជធានី​ភ្នំពេញ​កំពុង​តែ​ស្តារ​ប្រព័ន្ធ​ប្រឡាយ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង ដើម្បី​រំដោះ​ទឹកភ្លៀង ជន​លិច​នា​រដូវវស្សា ។

ការ​ចុះ​ទៅ​ផ្អាក​ក្រុមហ៊ុន​របស់​លោក​ផ្កាយ​៣ ខាងលើ​នេះ ធ្វើ​ឡើង​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចចុះទៅផ្អាក​នេះ​ក៏ដោយសារ​ក្រុមហ៊ុន​លោក​ផ្កាយ​៣ នឹម ម៉េ​ង ធ្វើការ​ចាក់​ដី​លប់ ប៉ុន្មាន​ថ្ងៃ​មក​ហើយ ទើប​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ​ខ្លាច លិចលង់ លំនៅ​ដ្ឋា​ន​ផ្ទះ សម្បែង​របស់​ពួក​គាត់​នៅ​រដូវវស្សា ខាង​មុខ​នោះ ក៏​ប្រញាប់​រាយ​ការ​ណ៏ ជូន​លោក​ចៅសង្កាត់ ស្ទឹង​មាន​ជ័យ​៣ ហើយ​លោក​ចៅសង្កាត់ ក៏​បាន​រាយការណ៍​ជូន​ថ្នាក់លើ​បន្ត​ផង​ដែរ ។

ក្រោយ​ពី​លោក​អភិបាល​ខណ្ឌមានជ័យ ទទួល​បាន​ព័ត៌មាន​ថា មានការ​ចាក់​ដី​លុប​ប្រឡាយ​រំដោះ​ផ្លូវទឹក ទើប​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ បញ្ឈប់​ការ​ចាក់​ដី រំលោភ​ប្រឡាយ​រំដោះ​ទឹក នឹង​ឃាត់​រថយន្ត​ដឹក​ដី ម៉ាក​យី​ឌុ​ប ចំនួន​៦​គ្រឿង យក​ទៅ​រក្សា​ទុក នៅ​សាលា​ខណ្ឌមានជ័យ ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ៕