ទីបំផុតខ្សែភាពយន្តភាគបុរាណខ្មែរដ៏ល្អឯកដែលទស្សនិកជនគ្រប់គ្នាទន្ទឹងរង់ចាំអស់បេលយ៉ាងយូរនោះបានចាក់ផ្សាយភាគដំបូងរបស់ខ្លួនហើយកាលពីយប់មិញនេះ។ គ្រាន់តែចាក់ផ្សាយ ភាគទី១ ភ្លាម រឿង កូនពស់កេងកង ក៏ទទួលបាននូវការស្ញើចសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាទូទាំងប្រទេស។ ខាងក្រោមនេះជាចំនុចទាំង ៤ យ៉ាងដែលទាក់ចិត្តអ្នកទស្សនាខ្លាំងកប់ៗតែម្តង។

១៖ ពណ៌ – អាចនិយាយបានថានេះគឺជាខ្សែរភាពយន្តភាគខ្មែរដំបូងហើយដែលផលិតចេញមកដោយ មានពន្លឺពណ៌ធម្មជាតិយ៉ាងត្រជាក់ភ្នែក គឺថាគ្រាន់តែឃើញពណ៌នៃវីដេអូរឿងភាគមួយនេះភ្លាម ទាក់ចិត្ត ឲ្យចង់ទស្សនាខ្លាំងតែម្តង។

២៖ សម្លៀកបំពាក់ និងទេសភាព – ល្បីថាខ្សែភាពយន្តភាគបុរាណមួយនេះសម្រឹតសម្រាំងខ្លាំងណាស់ ហើយពេលបានទស្សនាគឺពិតជាល្អដូចគេល្បីមែន ទេសភាពមួយប្លង់ៗគឺពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយសម្លៀកបំពាក់ទៀតសោតគឺពិតជាមានរបៀបរៀបរយយ៉ាងល្អសាកសមទៅតាមសម័យកាលតែម្តង។

៣៖ តួសម្តែង – ថ្វីត្បិតថាទើបចេញតែប៉ុន្មានតួអង្គប៉ុណ្ណោះនៅក្នុងភាគទី១នេះ តែការសម្តែងរបស់តួ និមួយៗគឺពិតជាសាកសមមិនឆ្គង មើលទៅដូចការរស់នៅក្នុងជីវិតពិតនាសម័យនោះ។

៤៖ ពស់ – អាចថាជាតួអង្គដ៏សំខាន់មួយលើផ្ទៃរឿងទាំងមូល ពស់ថ្លាន់ដ៏ធំមួយដែលតាមដឹងថាមាន ទម្ងន់ដល់ទៅជាងមួយរយគីឡូឯណោះ បានបង្ហាញរាងពត់ពេនយ៉ាងគួរឲ្យព្រឺរោម មិនត្រឹមមានតែពស់ថ្លាន់ ដ៏ធំប៉ុណ្ណោះទេ នៅមានពស់វែកដែកតួសម្តែងចាប់កាន់ប្រលែងយ៉ាងមិនញញើតដៃទៀតផង។

ភាគទី២ នឹងចាក់ផ្សាយនារាត្រីនេះទៀតហើយវេលាម៉ោង ៨ យប់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV