ក្រោយបើកពិធីសម្ពោធផ្លូវការ នូវខ្សែភាពយន្តភាគខ្នាតធំរឿង កូនពស់កេងកង រួចមក ពេលនេះរឿងភាគបុរាណខ្មែរដ៏ល្អមួយនេះ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ ចាក់ផ្សាយជូនទស្សនិកជនទស្សនាផងដែរ។ តាមការប្រកាសរបស់ទូរទស្សន៍ហង្សមាស រឿង កូនពស់កេងកង នឹងចាក់ផ្សាយភាគទីមួយរបស់ខ្លួន នារាត្រីនេះហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV វេលាម៉ោង៨យប់។

គួរបញ្ជាក់ផងដែរថា នេះគឺជាខ្សែភាពយន្តភាគខ្មែរដំបូងហើយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ពីទស្សនិកជនទូទាំងប្រទេស ដោយសារតែការសម្រឹតសម្រាំងយ៉ាងល្អិតល្អន់ ដោយចំណាយពេលនឹងថវិកាផលិតមិនស្ទើរនោះឡើយ។

រង់ចាំទស្សនាទាំងអស់គ្នា ថាតើខ្សែភាពយន្តភាគដ៏ល្អមួយនេះ នឹងធ្វើឲ្យទស្សនិកជនពេញចិត្តយ៉ាងណានោះ កុំភ្លេចយប់នេះម៉ោង ៨ ប៉ុស្តិ៍ហង្សមាស HDTV។