ភ្នំពេញ៖ តាមរយៈកាទស្សនកិច្ច និងបានឃើញផ្ទាល់ភ្នែកនៅទីតាំងផលិតផ្ទាល់ដល់បណ្តាញផ្សព្វផ្សាយនានាក្នុងតំបន់អាសុី រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ២៣ តុលា ២០១៨ រហូតដល់ ថ្ងៃ ២៩ តុលា ២០១៨ កន្លងមកនេះ ក្រុមហ៊ុនទូរសព្ទ័ដៃធំមួយនេះ បានបង្ហាញពីសង្វាក់ផលិតកម្មចាប់តាំងពីតំណាក់កាលដំបូងរហូតដល់ដំណាក់កាលលក់។

ក្នុងឱកាសដ៏វិសេសនេះ សំរាប់ប្រទេសកម្ពុជាយើងវិញ ក្រុមហ៊ុនទូរសព្ទ័ដៃ OPPO បានអញ្ជើញស្ថាបន័ព័ត៌មានចំនួន ០៩ ដោយក្នុងនោះក៏មាន សារព័ត៌មាន ខេ ប៊ី អិន (www.kbn.news) បានចូលរួមសិក្សាស្វែងយល់ដោយផ្ទាល់ផងដែរ។

អ្វីដែលវិសេសបំផុតសំរាប់យើងខ្ញុំជាអ្នកសារព័ត៌មាន KBN.NEWS ចាប់អារម្មណ៍បំផុតនោះ គឺក្នុងតំណើរនៃសង្វាក់ផលិតកម្មរបស់ OPPO Find X តែម្តង ដោយចាប់អារម្មណ៍ខ្លាំង និងបច្ចេកទេសក្នុងការផលិតដោយបានឃើញផ្ទាល់និងភ្នែកពីសុវត្ថិភាពនៃការផលិត ភាពមាំធន់ ជាមួយការតេស្តដោយទម្លាក់ កំពស់ជាង១ម៉ែត្រលើផ្ទាំងថ្មសរុប ៦៦០០០ ដង ក្នុងរយៈកម្ពស់ ១.២ ម៉ែត្រ, ១.៥ ម៉ែត្រ និង ១.៨ម៉ែត្រ ហើយការធ្វើតេស្តទម្លាក់នេះ គេធ្វើទៅលើ អេក្រង់ដោយទម្លាក់ចំនួន ៣៣០០០ដង កែមទូរស័ព្ទ ៣៣០០០ដង ។

ជាមួយគ្នានេះ ក៏មានការធ្វើតេស្តផ្សេងៗទៀត ដូចជា មួលបង្វិលតួទូរស័ព្ទ ឆ្វេងស្តាំៗ ហូតដល់វៀចដូចមានក្នុងវីដេអូរ ( ១០០០ ដង) មិនមានបញ្ហារ ។ ការកោសឆូតដោយលោហៈសង្កត់លើផ្ទៃក្រៅខ្នងនៃទូរសព្ទ័មិនមានឆ្កូត (១០០០ដង) ។ ការតេស្តប៊ូតុងចុច និងសំលេងដោយកំលាំងខ្លាំងមួយថេរ (១០០,០០០ដង) ជាលទ្ធផលទូរស័ព្ទ OPPO Find X ដ៏ប្រណីតរបស់យើង នៅតែអាចដំណើរការបានធម្មតា ។ល។

អ្វីទាំងអស់ដែលបានរៀបរាប់នៃការតេស្តពីភាពធន់រឹងមាំនៃ OPPO Find X វាបង្ហាញនូវភាពធន់មាំរបស់ទូរសព្ទ័ ដោយឆ្លងកាត់ដំណាក់កាលគ្រប់ ហើយនៅតែតំណើរការជាធម្មតា និងមិនមានអ្វីខូចខាតឡើយ។ ការពិសោធន៍នេះហើយ ជាអ្វីដែលក្រុមសារព័ត៌មានកម្ពុជាយើង មិនធ្លាប់បានឃើញកន្លងមកទេ ទាំងការចនា ពណ៌នៃទូរសព្ទ័ ភាពធន់រឹងមាំ និងភាពសម្បូរបែប ៕
សហការី KBN