ភ្នំពេញ ៖ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែល​ជា​មេ​តុងទីន ដែល​បាន​បោកប្រាស់ រត់​ចោល​កូន​ៗ​តុងទីន ជា​ក្រុម​អាជីវករ​ផ្សារ​ឯករាជ្យ​១ និង​អាជីវករ​ផ្សា​រកា​ណា​ឌី​យ៉ា រាប់រយ​នាក់ សរុប​ជា​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ ។

ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ចំណុច​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​កូន​តុងទីន​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ជា​មេ​តុងទីន​បោក​លុយ​នោះ មានឈ្មោះ ឆេ​ង សា​រ៉ា អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រភព​ដ​ដែរ​បន្ត​ថា ស្ត្រី​ដែល​ជា​មេ​តុងទីន​បោកប្រាស់​នេះ ជា​អ្នក​គួ​ក​ជេរ​ដី​ផង និង​ធ្លាប់​រកស៊ី​បោះ​ដុំ​ឥ​វ៉ា​ន់​ចាប់ហួយ នៅ​ផ្សារ​ឯករាជ្យ​១ និង​ផ្សា​រកា​ណា​ឌី​យ៉ា រហូត​បាន​ស្គាល់គ្នា​ជិត​ឌិ​ត ក៏​បាន​នាំ​គ្នា​លេង​តុងទីន ចាប់ពី​ក្បាល​២​ម៉ឺន​រៀល ដល់​ក្បាល​១០០​ដុល្លារ ចំនួន​អ្នកលេង​តុង​ទី​ជិត​៥០០​នាក់ អ្នកខ្លះ​លេង​៣​ក្បាល និង​៨​ក្បាល ។ ពួក​គាត់​មាន​អ្នកខ្លះ​លេង​រយ​:​ពេល​៦​ឆ្នាំ ខ្លះ​៣​ឆ្នាំ និង​ខ្លះ​ទៀត​២​ឆ្នាំ ហើយ​ក្នុង​ម្នាក់​ៗ អ្នកខ្លះ​បង់​តិច​បំផុត ជាង​១,០០០​ដុល្លារ រីឯ​ខ្លះ​ទៀត​រហូត​ដល់​ទៅ​ជាង​៣​ម៉ឺន​ដុល្លារ​ក៏​មាន ។

ប្រភព​បន្ត​ទៀត​ថា មេ​តុងទីន ប្រើ​ល្បិច​បោកប្រាស់ ក្នុង​រូបភាព​ភូត កុហក​ថ្ងៃ​នះ ស​ប្តា​ហ៍​នេះ ឬ​ខែ​នេះ ។ មេ​តុងទីន​ប្រាប់​ថា កូន​ឈ្មោះ​នេះ ឈ្មោះ​នោះ ដេញ​បាន តែ​ធាតុ​ពិត គ្មាន​កូន​ៗ​ណា​ដេញ​បាន​ឡើយ ចម្លើយ​ឆ្លើយ​ប្រាប់​ចេញពី​ពី​មាត់​ខ្លួនឯង ។

លុះ​រហូត​អស់​មនុស្ស អ្នកលេង កូន​ៗ ម្នាក់​ៗ​សុទ្ធតែ​សំអាង​ថា​ខ្លួន កើប​លុយ ក្រោយ​គេ​គ្រប់​គ្នា ។ តែ​លុយ​មិនដឹង​ថា កើប​លុយ​នៅឯណា រហូត​បែកធ្លាយ​រឿង ទើប​ដឹង​ថា មេ​បោកប្រាស់ ធ្វើ​ឲ្យ​ម្នាក់​ៗ ខាតបង់​អស់​លុយរាប់​រយ ពាន់ ដុល្លារ​រហូត​ដល់​ខ្ទង់​ម៉ឺន​ក៏​មាន ។

រីឯ​កូន​តុងទីន​ម្នាក់​ទៀត បានអោយ​អ្នក​សារព័ត៌មាន​យើង​ដឹង​ថា អស់​រយ​:​ពេល​ជាង​៦​ឆ្នាំ​មកនេះ ស្ត្រី​រូប​នេះ ជា​មេ​តុងទីន​ល្អ​ទេ បាន​លេង​ជាមួយ​កូន​តុងទីន​យ៉ាង​ល្អ​ប្រសើរ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច រយ​:​ពេល​ជាង​៥​ខែ ចិ​ង​ក្រោយ​នេះ មេ​តុងទីន បាន​ព្យាយាម​មិន​ឲ្យ​កូន​តុងទីន​ផ្សេង​ៗ​ដេញ​យក​លុយ​នោះ​ឡើយ ហើយ​ប្រុង​រត់​ចោល​កូន​តុងទីន​ទាំងអស់ ដោយ​គេចវេស មិន​ខ្ចី​លើក​ទូរស័ព្ទ​ទេ ហើយ​បាន​រត់គេច​ខ្លួន​បាត់​អស់​រយ​:​ពេល​ជិត​៦​ខែ​មក​ហើយ ទើប​កូន​តុងទីន​ទាំង​អស់នោះ បានដឹង​ថា មេ​តុងទីន​បោក ក៏​បាន​រត់​មក​ដាក់​ពាក្យបណ្តឹង នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ជួយ​អន្តរាគមន៍ តែ​ចៃដន្យ​ក្រុម​កូន​តុងទីន បាន​ជួប​ស្ត្រី​ជា​មេ​តុងទីន​នោះ នៅ​ក្នុង​ផ្សា​រកា​ណា​ស៊ី​ធី ទើប​នាំ​គ្នា​ឃាត់ខ្លួន​ប្រគល់ ឲ្យ​នគរបាល​ចាត់ ។

ស្ត្រី​សង្ស័យ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ ឃាត់ខ្លួន​តាម​បណ្តឹង​ជន​រង​គ្រោះ​២​នាក់ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង អនុវត្តន៍​ទៅ​តាម​នីតិវិធី ៕