ភ្នំពេញ៖ ប្រភពពត៌មានពីក្រុមហ៊ុនបានឲ្យដឹងថា ទូរទឹកកកសាមសុងម៉ូដែល RH58K6687SL/ST គឺជាម៉ូដែលមួយ ដែលមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនក្នុងឆ្នាំ២០១៨នេះផងដែរ។ ដោយផ្នែកលើ ៦ចំនុចពិសេសៗដូចខាងក្រោម៖

1 Water Dispenser
អ្នកអាចយកទឹកញាំបានយ៉ាងងាយ ដោយមិនចាំបាច់បើកទ្វាទូទឹកកក នាំឲ្យខាតភ្លើងធ្វើអី។ ទីតាំងកន្លែងចុចទឹកនៅផ្នែកខាងមុខ និងទាបល្មមត្រឹមចង្កេះ ងាយស្រួលចុចយកទឹក និងមិនចាំបាច់ឱននាំឲ្យចុក ឬឈឺខ្នង ឈឺចង្កេះនោះទេ។

2 Auto Ice Maker
គឺជាមុខងារផលិតទឹកដោយស្វ័យប្រវិត្ត​ដែរភ្ជាប់មកជាមួយពីរមុខងារគឺ​ Ice Cubed និង Crushed Ice មានទីតាំងនៅជាមួយ Water Dispenser ដែរ។ សម្រាប់ Ice Cubed វាផលិតទឹកកកដុំ និង Crushed Ice សម្រាប់ធ្វើឲ្យទឹកកកដុំឲ្យទៅជាម៉ត់។ ឃើញទេ! មានទូទឹកកកសាមសុង ពិតជាចំនេញ និង អស្ចារ្យមែន មិនបាច់ចំណាយលុយទៅទិញទឹកកកខាងក្រៅនាំឲ្យហត់ ហើយខាតពេលធ្វើអី?

3 Metal Cooling
គឺជាបន្ទះលោហៈរក្សាជាតិត្រជាក់ មាននៅជាប់ផ្នែកខាងក្នុងទូរទឹកក និងនៅជាប់ទ្វា​ ដែលបំពេញជាតិត្រជាក់ ដែលបាត់បង់បានយ៉ាងឆាប់រហ័ស នៅពេលដែលលោកអ្នកបើកទ្វាទួរទឹកកកម្តងៗ។ វាបានផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន នៅពេលប្រើប្រាស់ ប្រៀបបាននឹងទូរទឹកកកដ៏ជំនាញក្នុងការរក្សាជាតិត្រជាក់ និងសន្សំសំចៃភ្លើងអគ្គិសនីកម្រិតខ្ពស់។

4 Food Show Case
បច្ចេកវិទ្យាថ្មី ទំនើប ភាពសន្សំសំចៃខ្ពស់ គឺទ្វារពីរជាន់របស់ទូទឹកកកសាមសុង ដោយទ្វារទីមួយសម្រាប់បើកយកម្ហូមអាហារតាមធម្មតា មានទំហំធំ។ រីឯទ្វារទីពីរ គឺបំពាក់នៅផ្នែកខាងក្រៅ និង​មានទំហំតូចជាងទ្វារទីមួយ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដក ឬ​ដាក់ម្ហូបអាហារ ឬរបស់របរដែលយើងត្រូវការប្រើញឹកញាប់។​ ពេលដែលយើងបើកទ្វាទីពីរប្រើ ភាពត្រជាក់មិនសូវជះមកខាងក្រៅទេ ជាហេតុធ្វើដែលថាវាមានសមត្ថភាពក្នុងសន្សំសំចៃអគ្គសនីខ្ពស់។

5 Anti-Bacterial Protector
ទូទឹកកកសាមសុងបានបំពាក់ប្រព័ន្ធការពារមេរោគ ដែលមានប្រសិទ្ធិភាពខ្ពស់ដល់ទៅ ៩៩.៩%។ កង្ហារនៅផ្នែកខាងក្នុង វិលបញ្ចេញខ្យល់រំងាប់បាក់តេរី កាត់បន្ថយក្លិនសាយភាយ និងធានាឲ្យបានថាមិនមានបាក់តេរី ឬក្លិនមិនល្អនៅទំជាប់អាហារក្នុងទូទឹកកក។ ដោយសារតែវាមានផ្ទុកនូវសារធាតុ Fiber និងតម្រងកំចាត់ក្លិនដើម្បីលុបបំបាត់ក្លិនអាហារ និងសារធាតុបាក់តេរីផ្សេងៗដែលនាំឲ្យប៉ះពាល់ក្លិនអាហារ។

6 Door Alarm
មុខងារមួយនេះមានសារៈសំខាន់ក្នុងការសន្សំសំចៃអគ្គសនី។ ប្រសិនបើយើងភ្លេចបិទទ្វាទូទឹកកក វានឹងផ្តល់សញ្ញាជាសម្លេងឲ្យយើងបានដឹង ៕
អត្ថបទក្រុមហ៊ុន