ហ្វេសប៊ុក៖ មួរយៈចុងក្រោយនេះ មានអ្នកលេងហ្វេសប៊ុកជាច្រើននាក់បានបំផុសបំផុលនឹងការបង្ហោះរូបថត ព្រមទាំងឈុតតំណាងជាតិ ទេពីស្រីសួគ៌ ឦសាន បុរៈ របស់បវរកញ្ញា Miss Grand Cambodia ស្រាប់តែមានយុវជនម្នាក់ដែលគេហៅឈ្មោះថា ចំប៉ីខ្មៅ បានចេញមុខមករិះគន់ និងប្រមាថឈុតតំណាងជាតិមួយនេះ ដោយនាំឱ្យមានការក្ដៅក្រហាយយ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកលេងហ្វេសប៊ុកស្ទើទូទាំងប្រទេស ។

យ៉ាងណាមិញ ទន្ទឹមគ្នានេះ កញ្ញា ធី សុវណ្ណថា ក៏បានចេញមុខមកប្រត្តិកម្មខឹងសម្បាយ៉ាងខ្លាំងផងដែរ ទៅលើ ចំប៉ីខ្មៅ ព្រមទាំងចេញសារព្រមានរយៈពេល ២៤ម៉ោង សូមឱ្យ ចំប៉ីខ្មៅ លុបការផុសប្រមាថរបស់ខ្លួន និងសុំទោសប្រជាជនខ្មែរ ជាបន្ទាន់ បើពុំដូច្នេះទេ កញ្ញានឹងសិក្សានិតិវិធីច្បាប់ប្តឹង ពីបទបរិហាកេរ្តិ៍ និងបទប្រមាថអតីត: ព្រះមហាក្សត្រ ទៅក្រសួងព្រះបរមរាជវាំង ក្រសួងវប្បធម៌ វិចិត្យសិល្បៈ ។

រហូតមកដល់ថ្ងៃនេះ គេបានឃើញកញ្ញា ធី សុណ្ណថា និងចំប៉ីខ្មៅ បានថតរូបយ៉ាងស្និទ្ធស្នាលជាមួយគ្នាប្រកបដោយស្នាមញញឹមរៀងៗខ្លួន ហើយក្នុងនោះ កញ្ញា ធី សុណ្ណថា ព្រមទាំងបានសរសេរផងដែរថា ចំប៉ីខ្មៅ បានចូលខ្លួនទទួលស្គាល់កំហុស និងសូមអធ្យាស្រ័យពីសំណាក់ន្ត្រីជំនាញវប្បធម៌ និងប្រជាជនខ្មែរ ទូទាំងប្រទេស រួចហើយ ដូចនេះមានន័យថា រឿងដែលកន្លងមកនេះ គឺបានផ្សះផ្សាគ្នាចប់សព្វគ្រប់ហើយ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានធ្វើវីដេអូមួយផងដែរ ដែលផ្ដល់ឱ្យចំប៉ីខ្មៅ បានសូមទោសជាសាធារណៈចំពោះភាពឆ្គាំឆ្គងខ្លះៗរបស់ខ្លួននាពេលកន្លងមកនេះ ។
សូមទស្សនាវីដេអូឃ្លីបខាងក្រោមនេះទាំងអស់គ្នា ៖
សហការី KBN
ប្រភព៖ FB