រាជធានីភ្នំពេញ ៖ ទីបំផុត នៅរសៀលថ្ងៃទី១៨ តុលា ២០១៨ នេះ លោក Heng Yin (ចំប៉ីខ្មៅ) បានសម្រេចសុំទោសអ្វីដូចដែលកញ្ញា ធី សុវណ្ណថា ទាមទារនោះហើយ ។
កញ្ញា ធី សុវណ្ណថា បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅប៉ុន្មាននាទីមុននេះថា « ថ្ងៃនេះ នាងខ្ញុំ បានទទួលជួបលោក Heng yin (ចំប៉ីខ្មៅ) ចូលខ្លួនមកទទួលស្គាល់កំហុស សុំអធ្យាស្រ័យពីនាងខ្ញុំពីមន្ត្រីជំនាញវប្បធម៌ និងប្រជាជនខ្មែរទូទាំងប្រទេស» ។
ជាមួយគ្នានេះដែរ កញ្ញា ធី សុវណ្ណថា ក៏បានបញ្ជាក់ថា នឹងមានវីដែអូ ផងដែរ ។
ទោះជាយ៉ាងនេះក្តី នៅលើបណ្ដាញហ្វេសប៊ុកលោក Heng yin (ចំប៉ីខ្មៅ) នៅមិនទាន់បានលុបការផុសប្រមាថលើពាក្យ “ឦសានបុរៈ” ដូចអ្វីដែរកញ្ញា ធី សុវណ្ណថា ព្រមាននោះនៅឡើយទេ ។
លោក Heng yin (ចំប៉ីខ្មៅ) រក្សាការសរសេរថា «តោះចេញទើសពេញទីតែម្ដងទៅ កុំឲ្យគេថា fake page ស្អីគេ ឦសានបុរៈ និយាយដល់បុរេប្រវត្តិ ឈុតគ្មានអត្តសញ្ញាណជាតិ សម្រាប់រចនាបថសម្បូរព្រៃគុក ខ្មែរនៅទទួលឥទ្ធិពលពីឥណ្ឌា ពេញប្រទេសសោះហ្នឹង រហូតដល់រចនាបថព្រះគោបានខ្មែរចេះច្នៃឲ្យមានលក្ខណៈជាតិនិយមបែបខ្មែរ មើលបន្តិចស្មានតែឥណ្ឌា » ។
សូមរម្លឹកថា កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម និងជាប្រធានគណៈកម្មការយុវជនសាខាបក្សនៃគណបក្សប្រជាជនកម្ពុជា បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សូមព្រមានលោក Heng Yin (ចំប៉ីខ្មៅ) ដែលបានប្រមាថលើពាក្យ “ឦសានបុរៈ” ។
កញ្ញា ធី សុវណ្ណថា បន្តថា « ឦសានបុរៈ ជាពាក្យតំណាង ឈុតវប្បធម៌ជាតិខ្មែរ ជាឈ្មោះទីក្រុងបុរាណខ្មែរ និងជាឈ្មោះនៃអតីត: ព្រះមហាក្សត្រខ្មែរ “ព្រះបាទឦសានវរមន្មទី១“ នៅសតវត្ស ទី៦-៧ នៃប្រវត្តសាស្ត្រខ្មែរ… ។ យោងតាម Video Live និង Post របស់លោក ពីម្សិលមិញ បានថា “ឦសានបុរៈ ឈុតគ្មានអត្តសញ្ញាណជាតិ” និងបានភ្ជាប់ដោយរូប សើចចំអក់ ជាច្រើន.. ។ ទង្វើលោកនេះ ជាការប្រមាថ បរិហាកេរ្ត៍ លើសម្បត្តិ៍វប្បធម៌ជាតិខ្មែរ និងជាកាបការប្រមាថ លើឈ្មោះអតីតព្រះមហាក្សត្រខ្មែរ » ។
កញ្ញា ធី សុវណ្ណថា ព្រមានថា «នាងខ្ញុំ ផ្តល់ឱកាសឲ្យលោក២៤ម៉ោង
ដើម្បីទទួលកំហុស “លុបការផុសប្រមាថ” និងសុំទោសជានជាតិខ្មែរ ជាបន្ទាន់» ។ បើលោកនៅតែបំពាន ខ្ញុំនឹងសិក្សានិតិវិធីច្បាប់ប្តឹងលោក ពីបទបរិហាកេរ្តិ៍ និងបទប្រមាថអតីត:ព្រះមហាក្សត្រ ទៅក្រសួងព្រះបរមរាជវាំងក្រសួងវប្បធម៌ វិចិត្យសិល្ប: សាលាដំបូងភ្នំពេញ និងអភិបាលខេត្តកំពង់ធំ… ។ នាងខ្ញុំ ក៏បានឃើញមានការប្រមាថលើសម្បត្តិវប្បធម៌ខ្មែរ ពីជនជាតិបរទេសខ្លះ
នាងខ្ញុំ កំពុងសិក្សានិតិវិធី ច្បាប់អន្តរជាតិ » ។
ជាមួយគ្នានេះដែរ កញ្ញា ធី សុវណ្ណថា បានអោយដឹងពីបណ្តាសារ ៖
“ជនណាបំផ្លាញ គ្លោញ តម្រងតេញព្រះអាទិត្យ(សម្បត្តិវប្បធម៌ជាតិខ្មែរ) ជននោះនឹងវិនាសអន្តរាយ” នេះជាបណ្តាសារ ចាទុកជាប់សិលាចារិកប្រសាទ
ត្រពាំងត្រពាក់ នៃក្រុមប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ ត្រូវបានបោះពុម្ភ និងផ្សាយដោយរដ្ឋបាលខេត្តកំពង់ធំ ។ ពីនាងខ្ញុំ ធី សុវណ្ណថា » ៕