ភ្នំពេញ៖ ខ្សែភាពយន្ត “Halloween” ឆ្នាំ២០១៨ ជាកុនទី១១ ហើយដែលការផលិត Halloween វគ្គ១ ចាប់តាំងពីឆ្នាំ ១៩៧៨ ហើយជាខួប៤០ឆ្នាំនៃស្រឡាយភាពយន្ត “Halloween”។ ចំពោះខ្សែភាពយន្ត “Halloween” ២០១៨ ជាវគ្គទី១១ នេះ បាននិយាយពី ស្ត្រីចំណាស់ម្នាក់ឈ្មោះ Laurie Strode ដែលជាអ្នកដែលមានរស់រានមានជីវិតរួចផុតពីការតាមសម្លាប់របស់ឃាតកររោគចិត្ត Michael Myers។

ដោយអស់រយៈពេល៤០ក្រោយមក ឃាតកររោគចិត្ត Michael Myers បានរត់គេចខ្លួនជាថ្មីក្រោយពេលដែលរថយន្តដឹកអ្នកទោសរោគចិត្តផ្ទេរទៅកាន់មូលដ្ឋានផ្សេងទៀតបានក្រឡាប់។ យ៉ាងណាមិញការគេចខ្លួនរបស់ ឃាតកររោគចិត្ត Michael Myers ធ្វើឲ្យ Laurie Strode មានក្តីរន្ធត់និងភ័យខ្លាចចំពោះការតាមសម្លាប់ជាថ្មីរបស់ឃាតកររូបនោះ ប៉ុន្តែក៏ជាការរង់ចាំរយៈពេលជាយូរដែល Laurie Strode បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើការតទាល់ជាមួយនឹងឃាតកររោគចិត្តរូបនោះ។ ភាពយន្តរន្ធត់ “Halloween” នឹងបញ្ជាំងចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅរោងភាពយន្ត Legend Cinemas គ្រប់សាខា៕
សហការី KBN