រាជធានីភ្នំពេញ ៖ នៅប៉ុន្មាននាទីមុននេះ កញ្ញា ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម និង​ជា​ប្រធាន​គណៈកម្មការ​យុវជន​សាខា​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា សូម​ព្រមាន​លោក Heng Yin (​ចំប៉ី​ខ្មៅ​) ដែល​បាន​ប្រមាថ​លើ​ពាក្យ “​ឦសាន​បុ​រៈ​” ។

កញ្ញា ធី សុវណ្ណ​ថា បន្ត​ថា « ឦសាន​បុ​រៈ ជា​ពាក្យ​តំណាង ឈុត​វប្បធម៌​ជាតិខ្មែរ ជា​ឈ្មោះ​ទីក្រុង​បុរាណ​ខ្មែរ និង​ជា​ឈ្មោះ​នៃ​អតីត​: ព្រះមហាក្សត្រ​ខ្មែរ “​ព្រះបាទ​ឦសាន​វរ​ម​ន្ម​ទី​១“ នៅ​សតវត្ស ទី​៦-៧ នៃ​ប្រ​វត្ត​សាស្ត្រ​ខ្មែរ​… ។ យោង​តាម Video Live និង Post របស់​លោក ពី​ម្សិលមិញ បាន​ថា “​ឦសាន​បុ​រៈ ឈុត​គ្មាន​អត្តសញ្ញាណ​ជាតិ​” និង​បាន​ភ្ជាប់​ដោយ​រូប សើចចំអក់ ជា​ច្រើន​.. ។ ទ​ង្វើ​លោក​នេះ ជា​ការ​ប្រមាថ បរិហា​កេ​រ្ត៍ លើស​ម្ប​ត្តិ៍​វប្បធម៌​ជាតិខ្មែរ និង​ជា​កាប​ការ​ប្រមាថ លើ​ឈ្មោះ​អតីត​ព្រះមហាក្សត្រ​ខ្មែរ » ។

កញ្ញា ធី សុវណ្ណ​ថា ព្រមាន​ថា «​នាង​ខ្ញុំ ផ្តល់​ឱកាស​ឲ្យ​លោក​២៤​ម៉ោង
ដើម្បី​ទទួលកំហុស “​លុប​ការ​ផុស​ប្រមាថ​” និង​សុំ​ទោស​ជាន​ជាតិខ្មែរ ជា​បន្ទាន់​» ។ បើ​លោក​នៅ​តែ​បំពាន ខ្ញុំ​នឹង​សិក្សា​និ​តិ​វិធី​ច្បាប់​ប្តឹង​លោក ពី​បទ​បរិហា​កេរ្តិ៍ និង​បទ​ប្រមាថ​អតីត​:​ព្រះមហាក្សត្រ ទៅ​ក្រសួងព្រះបរមរាជវាំង​ក្រសួង​វប្បធម៌ វិ​ចិ​ត្យ​សិល្ប​: សាលាដំបូង​ភ្នំពេញ និង​អភិបាលខេត្ត​កំពង់ធំ​… ។ នាង​ខ្ញុំ ក៏​បានឃើញ​មានការ​ប្រមាថ​លើ​សម្បត្តិ​វប្បធម៌​ខ្មែរ ពី​ជនជាតិ​បរទេស​ខ្លះ
នាង​ខ្ញុំ កំពុង​សិក្សា​និ​តិ​វិធី ច្បាប់​អន្តរជាតិ » ។

ជាមួយ​គ្នា​នេះ​ដែរ កញ្ញា ធី សុវណ្ណ​ថា បានអោយ​ដឹង​ពី​បណ្តាសារ ៖
“​ជន​ណា​បំផ្លាញ គ្លោ​ញ តម្រង​តេ​ញ​ព្រះអាទិត្យ​(​សម្បត្តិ​វប្បធម៌​ជាតិខ្មែរ​) ជន​នោះ​នឹង​វិនាស​អន្តរាយ​” នេះ​ជា​បណ្តាសារ ចា​ទុក​ជាប់​សិលា​ចារិក​ប្រសាទ
ត្រពាំង​ត្រ​ពាក់ នៃ​ក្រុម​ប្រាសាទសំបូរព្រៃគុក​ក្នុង​ខេត្តកំពង់ធំ ត្រូវ​បាន​បោះ​ពុ​ម្ភ និង​ផ្សាយ​ដោយ​រដ្ឋបាល​ខេត្តកំពង់ធំ ។ ពី​នាង​ខ្ញុំ ធី សុវណ្ណ​ថា » ៕