បរទេស៖ ថ្មីៗនេះប្ដីប្រៈពន្ធជនជាតិប៉េរូមួយគូ បានទាស់ទែងគ្នារហូតដល់ប្ដីសម្រេចចិត្តលែងលះ ហើយការលែងលះនេះដែរ គឺកើតឡើងដោយសារមូលហេតុនឹងស្មានមិនដល់មួយនោះគឺ បុរសជាប្ដីបានមើលឃើញសកម្មភាពរបស់ប្រពន្ធខ្លួនកៀកកើយប្រុសសហាយលើដងផ្លូវ តាមរយៈ Google Map ។

ទាំងពីរនាក់ប្ដីប្រពន្ធពុំត្រូវបានឱ្យស្គាល់ឈ្មោះឡើយ ដោយគ្រាន់តែដឹងថា ពួកគេបានរៀបការ និងរស់នៅជាមួយគ្នារយៈពេលយូរឆ្នាំមកហើយ មិននឹកស្មានថា ស្ត្រីប្រពន្ធលួចលាក់ក្បត់ចិត្តប្ដីយ៉ាងនេះសោះ រហូតដល់គ្រប់យ៉ាងត្រូវលាតត្រដាងតាមរយៈ Google Map ជាអ្នកថតជាប់សកម្មភាពក្បត់នោះ ។

ប្រភពព័ត៌មានក្រៅស្រុកបានឱ្យដឹងថា មុនបុរសជាប្ដីឃើញរូបប្រពន្ធខ្លួន និងប្រុសសហាយនៅក្នុង Google Map នេះ គឺគាត់ឆែកស្វែងរកផ្លូវ ស្រាប់តែឃើញស្ត្រីម្នាក់ស្រដៀងប្រពន្ធកៀកកើយជាមួយមនុស្សប្រុស ។ ដោយក្ដីសង្ស័យ គាត់ក៏បានព្យាយាមមើលរូបនោះ ស្រាប់តែច្បាស់ថា ជាប្រពន្ធរបស់ខ្លួនពិតប្រាកដមែន ទើបក្ដៅក្រហាយឡើង ហើយក៏បង្ហោះរូបថតនេះទៅលើបណ្ដាញសង្គម ។

យ៉ាងណាមិញ សម្រាប់រូបថតដែល Google Map ថតជាប់នោះ គឺតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែក្រោយពីមានការដេញដោល ស្ត្រីជាប្រពន្ធសារភាពថា ខ្លួនពិតជាសហាពិតប្រាកដមែន ៕
សហការី KBN
ប្រភព៖ kapook