ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​កង​អាវុធហត្ថ​ខណ្ឌទួលគោក​បង្ក្រាប​ចាប់​ជាក់ស្តែង​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​លួច​កាច់​សោក​ម៉ូតូ​យ៉ាង​សកម្ម ក្នុង​រាជធានី​ភ្នំពេញ ខណៈ​កម្លាំង​កំពុង​ជិះ​ល្បាត​តាម​មូលដ្ឋាន ។

ក្នុង​ប្រ​តិ​បិត្ត​ការ​បង្ក្រាប​ជនសង្ស័យ​លួច​កាច់​សោក​ម៉ូតូ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៧​និង​១០​នាទី ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ថោ​យ​ដកហូត​បាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-1987 ។

ជនសង្ស័យ​មានឈ្មោះ ចាន់​ណា វិ​រៈ​ឆៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ម្តាយមីង នៅ​ម្តុំ​ផ្សារ​ពោធិ៍​ចិន​តុង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានស្រុក​កំណើត នៅ​ភូមិ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូ​បាន​បញ្ជូន​ទៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរ​ចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​នៃ​ច្បាប់ ៕