ថៃ៖ យុវតីជនជាតិថៃម្នាក់ត្រូវបានឪពុកបង្កើតខ្លួន ចាប់បង្ខាំនៅក្នុងបន្ទប់ ព្រមទាំងរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃរយៈពេល ៥ឆ្នាំមកហើយ ហើយអ្វីដែលមិនគួរឱ្យជឿថែមទៀតនោះ គឺសូម្បីតែម្ដាយរបស់ជនរងគ្រោះក៏បានដឹងរឿងនេះរហូតមកដែរ ប៉ុន្តែគាត់មិនមាត់មិនកអ្វីឡើយ ។

ជនរងគ្រោះពុំឱ្យស្គាល់ឈ្មោះឡើយ ដោយដឹងថា នាងមានអាយុ ១៧ឆ្នាំ ហើយត្រូវបានឪពុកបង្កើតរបស់នាងបង្ខាំងធ្វើបាបតាំងតែពីអាយុ ១២ឆ្នាំមកម្ល៉េះ ។
តាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា តាំងពីតូចមកនាងរស់នៅជាមួយតាយាយ តែរហូតដល់នាងមានអាយុ ១២ឆ្នាំ ឪពុកម្ដាយក៏បានយកនាងទៅចិញ្ចឹមវិញ ហើយគ្រានោះនាងត្រូវឪពុកចាប់បង្ខំរំលោភរហូតមក ។

រហូតដល់កាលពីពេលថ្មីៗនេះ នាងទ្រាំពុំបាន ក៏បានទៅផ្ទះម្ដាយមីងរបស់នាង (ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ) ហើយប្រាប់សព្វដំណើររឿង តែម្ដាយមីងមិនជឿងឡើយ រហូតដល់ជនសង្ស័យតាមទៅវាយនាងឱ្យត្រឡប់ទៅផ្ទះវិញ ទើបម្ដាយមីងទូរស័ព្ទប្ដឹងសមត្ថកិច្ចតែម្ដង ។
យ៉ាងណាមិញ មកទល់ពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យមកដាក់ទោសតាមច្បាប់ ហើយសមត្ថកិច្ចបានសន្យាថា មិនលើសពី ២-៣ ថ្ងៃខាងមុខឡើយ នឹងអាចចាប់ខ្លួនបានហើយ ៕
សហការី KBN
ប្រភព៖ khaosod