ភ្នំពេញ៖ ខ្សែភាពយន្ត Venom (វីណម) ជាភាពយន្តវាយប្រហារបែបវិទ្យាសាស្ត្រថ្មី បានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពទន្ទឹងរង់ចាំយ៉ាងអន្ទះសារ រហូតដល់ពេលនេះ Venom បានមកព្រះរាជាណាចក្រកម្ពុជាហើយ ហើយក៏កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្ត Legend Cinema គ្រប់សាខាផងដែរ ។

សាច់រឿងនៃភាពយន្ត Venom (វីណម) បាននិយាយពីតួឯកលោក Eddie Brock ជាអ្នកកាសែតមួយរូប ហើយនៅថ្ងៃមួយលោកបានស្វែងរកឃើញថា ម្ចាស់ក្រុមហ៊ុន ” Life Foundation” លោក Carlton Drake ជាមនុស្សមិនល្អ ដោយគេព្យាយាមធ្វើពិសោធន៍លួចលាក់មួយដើម្បីមហិច្ឆិតារបស់ខ្លួន រហូតដល់ការពិសោធន៍នោះបានសម្លាប់មនុស្សជាបន្តបន្ទាប់។

ដោយនៅកំឡុងពេលស៊ើបអង្កេតលើបទពិសោធន៍មួយរបស់ Drake ស្រាប់តែរាងកាយ Eddie Brock បានបញ្ចូលគ្នាជាមួយនឹងអេលៀនឈ្មោះថា​ Venom ដែលធ្វើឱ្យ Eddie មានកម្លាំងថាមពលពិសេស។ ជាមួយនឹងទទួលបាននូវកម្លាំងពិសេសបែបនេះធ្វើឲ្យ Drake ដែលជាអ្នកពិសោធន៍ទាមទារចង់បាន អេលៀន Venom ពី Eddie វិញ ។ ដូចនេះហើយ Venom បានបញ្ចូលនូវឈុតឆាកវាយប្រហារ ក្នុងនោះក៏មានភាពកំប្លុកកំប្លែងមិនតិចផងដែរ ។

តែកុំភ្លេចណានៅចុងបញ្ចប់នៃភាពយន្ត Venom នឹងមានឈុតឆាក Credit Scenes ចំនួន២ ដែលនឹងធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោនៅក្នុងរោងកុនមិនខាន។ គួរបញ្ជាក់ផងដែលថាភាពយន្ត Venom នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ០៤ តុលា នេះហើយនៅរោងភាពយន្ត Legend Cinemas គ្រប់សាខា៕