មានបេក្ខជនជាច្រើនចេញមកទទួលវិញ្ញាសារ រន្ធត់ព្រឺព្រួចដោយទក់សាច់ស្ទើរគ្រប់គ្នាក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទីបួនដោយមានបេក្ខជនជាច្រើនចេញមកទទួលវិញ្ញាសារ រន្ធត់ព្រឺព្រួចដោយទក់សាច់ស្ទើរ គ្រប់គ្នា។

កញ្ញា ស្រី យ៉ាងឡាង បានចេញមុខក្នុងសប្តាហ៍ទី៥នេះ ដោយធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចបិទមាត់លែងជិតដោយ ទាំងពិធីករទាំងពីរក៏ឈរសើចហួសចិត្តផងដែរ។ ទទួលបានវិញ្ញាសារ ’’សំឡេងឥតមេត្តា’’ កញ្ញា ស្រី យ៉ាឡាង ធ្វើឬកឡើងហំពីក្បាល ដំបូងតែមានឯណា បានបន្តិចស្រាប់តែស្រែករកពុទ្ធោ ធ្វើឲ្យអ្នកទស្សនាអស់សំណើច គ្រប់គ្នា ចំណែកពិធីករសង្ហារទាំងពីរវិញយូរទៅក៏ខ្ជឹលខ្វល់ឡើងទៅឈរមើលពីលើទុកឲ្យ យ៉ាឡាង ស្រែកតែ ឯងតែម្តងទៅ។

ល្ងាចនេះម៉ោង ៦ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កម្មវិធី Killer Karaoke Cambodia នឹងនៅ តែបន្តសប្តាហ៍ ទី៦ រង់ចាំមើលថាសប្តាហ៍ថ្មីនេះនឹងមានតារារូបណាចូលរួមខ្លះ ហើយនឹងត្រូវទក់សាច់យ៉ាង ណានោះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា។

ទស្សនាវីដេអូខាងក្រោម៖