កម្មវិធីប្រកួតសមត្ថភាពលំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent បានបញ្ចប់ចំនួនពីរវគ្គរួចមកហើយគឺ វគ្គ Judge Audition និងវគ្គ Judge Cut Down ដែលបានចម្រាញ់យកនៅសល់តែបេក្ខជនដែលមានសមត្ថភាព កំពូលៗប៉ុណ្ណោះដើម្បីឡើងមកកាន់វគ្គ Live Show ដែលនឹងធ្វើឡើងនារាត្រីនេះហើយ។

នៅក្នុងវគ្គ Live Show សប្តាហ៍ទីមួយនេះនឹងមានការចូលរួមជាពិសេសពីលោក ឆន សុវណ្ណរាជ ដោយលោក បានបញ្ជាក់ថាលោកនឹងទទួលបានតំណែងពិសេសមួយដោយមិនដឹងថាលោកត្រូវមកឡើងសម្តែងឬក៏យ៉ាងណា នោះទេ ដូច្នេះមានតែរង់ចាំទាំងអស់គ្នាថាតើលោកនឹងលេចមុខក្នុងនាមជាអ្វីនៅក្នុងកម្មវិធីដ៏ពេញនិយមមួយនេះ ហើយចាំមើលថាតើបេក្ខជនជើងខ្លាំងៗដែលបានឡើងមកដល់វគ្គនេះនឹងមានអ្វីពិសេសខ្លះយកមកបង្ហាញ?

ដូច្នេះសូមកុំខនខានដែលវគ្គ Live Show សប្តាហ៍ទីមួយនៃកម្មវិធី Cambodia’s Got Talent នេះនឹងធ្វើឡើង នៅស្ទូឌីយោហង្សមាស​ផ្សារទំនើបអ៊ីអនមលភ្នំពេញ ជាន់ទី៤ វេលាម៉ោង ៨ យប់ ហើយក៏មានផ្សាយផ្ទាល់នៅ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ។

ទស្សនាវីដេអូខាងក្រោម៖