កាលពីយបើមិញនេះ កម្មវិធី The Voice Kids Cambodia បានមកដល់សប្តាហ៍ទី៦ ដែលជាសប្តាហ៍ចុងក្រោយនៃវគ្គ The Blind Audition ក្នុងរដូវកាលទី២ នេះ។

ក្នុងចំណោមបេក្ខជនជាច្រើនកាលពីយប់មិញ មានបេក្ខជនម្នាក់ដែលធ្វើឲ្យគ្រូបង្វឹកទាំងបីនៅមិនហ្នឹង នាំគ្នាជជែកដណ្តើមគ្នា ដើម្បីយកធ្វើជាកូនក្រុមខ្លួនដោយសារតែសម្លេងដ៏ពីរោះរបស់ប្អូន។ កៅអីរបស់គ្រូបង្វឹកទាំងបីបានវិលផ្ទួនៗតែម្តង បន្ទាប់ពី បកស្រាយបទចម្រៀងបានបន្តិច ហើយក្រោយពេលដែលគ្រូបង្វឹកទាំងបីនាំគ្នាដណ្តើមអស់ចិត្តហើយនោះ ចុងក្រោយប្អូនក៏ បានសម្រេចចិត្តចូលទៅក្នុងក្រុមរបស់កញ្ញា សួស វីហ្សា។

គួរបញ្ជាក់ផងដែរថាកម្មវិធី The Voice kids Cambodia រដូវកាលទី២នេះ បានបញ្ចប់វគ្គ The Blind Audition ត្រឹមយប់ មិញនេះហើយ ដោយសប្តាហ៍ក្រោយទស្សនិកជនទាំងអស់នឹងបានរីករាយជាបន្តជាមួយនឹងវគ្គបន្ទាប់គឺវគ្គ The Battle រង់ចាំទស្សនាទាំងអស់គ្នាថាតើនឹងមានអ្វីប្លែកខ្លះទៀតនោះ កុំភ្លេចថ្ងៃសៅសប្តាហ៍នេះវេលាម៉ោង 8 យប់នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV

ទស្សនាវីដេអូខាងក្រោម៖