ភ្នំពេញ ៖ កញ្ញា ម៉ា​នី​កា តារា​សម្តែង​សិច​ស៊ី និង​តារា​បង្ហាញ​ម៉ូត ទើបតែ​មាន​ជា ពី​បញ្ហា​សុខភាព​ត្រង់​ផ្នែក​ច្រមុះ បាន​បង្អួត​សម្រស់ ក្នុង​ឈុត​ពេល​ហែល​ទឹក បាន​បង្ក​ឱ្យ​ទស្សនិកជន ក៏​ដូច​ជា​អ្នកគាំទ្រ ពេញចិត្ត​នូវ​រូប​សម្រស់​របស់​កញ្ញា ។

ខ្សែ​វី​ឌី​អូ​ខ្លី បង្ហាញ​ភាព​សិច​ស៊ីពេល​ហែល​ទឹក​យ៉ាង​សប្បាយ ស្ថិត​ក្នុង​ឈុត​ប៊ី​គី​នី​យ៉ាង​ស្រស់​ស្អាត​របស់​នាង គឺ​គ្រាន់តែ​ជា​ការ​ថត​រឿង​ភាគ​ថ្មី​ប៉ុណ្ណោះ មិនមែន​ចង់​បង្អួត​សម្រស់ និង​ធ្វើ​អ្វីមួយ​ប៉ះពាល់​ដល់​ទំនៀមទំលាប់​ឡើយ ហេតុ​ដូច្នេះ​សូម​មហាជន កុំ​យល់​ច្រឡំ ឬ​រិះគន់​លើ​នាង ។

សកម្មភាព​នេះ ត្រូវ​បាន​កញ្ញា ម៉ា​នី​កា ប្រាប់​ឱ្យ​ដឹង​ថា នាង​បាន​សម្តែង​ក្នុង​រឿង​ភាគ​ថ្មី​គឺ «​ភរិយា​ឥត​ខ្លា​ន់​ស្លា​» របស់​ផលិតកម្ម​ព្រំរ​ដ្ឋា (PR) ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​លើ​ស្ថានីយទូរទស្សន៍​បាយ័ន នា​ពេល​ខាង​មុខ​នេះ ៕