ភ្នំពេញ៖ នាយនគរបាល៣រូប ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងជាអគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមអនុក្រឹត្យស្តីពីការផ្ទេរ និងតែងតាំងមុខតំណែងនាយនគរបាលជាតិកម្ពុជា ចំនួន៣រូប រួមមាន

ទី១-លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អត្តលេខ ០២១០ ពីប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ទៅជាអគ្គស្នងការរងនគរបាលជាតិ។

ទី២-លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អត្តលេខ ០៦៧៧ ពីប្រធានសេនាធិការ ទៅជា អគ្គស្នងការរងនគរបាលជាតិ ។

ទី៣-លោកឧត្តមសេនីយ៍ឯក តេង សួន អត្តលេខ ០៧២៦២ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ទៅជាអគ្គស្នងការរងនគរបាលជាតិ ៕

សូមអានខ្លឹមសារ នៃអនុក្រឹត្យទាំងស្រុងដូចខាងក្រោម៖