ថៃ៖ បុរសជនជាតិកូរ៉េម្នាក់ត្រូវបានភេទទី៣ថៃវាយបែកក្បាល បន្ទាប់ពីមានជម្លោះដាក់គ្នា ហើយជម្លោះនេះកើតឡើងដោយសារជនជាតិកូរ៉េយល់ច្រឡំថា ភេទទី៣រូបនេះជាស្រី ទើបបបួលទៅរួមភេទ តែពេលទៅដល់បន្ទប់បម្រុងនឹងរួមភេទទៅហើយ ទើបដឹងថា នាងមិនស្រី ។ ករណីនេះខាងលើនេះ កើតឡើងនៅក្រុងប៉ាតាយ៉ា ប្រទេសថៃ ។

តាមសម្ដីរបស់ភេទទី៣ ដែលមានអាយុ ២២ឆ្នាំ បានឱ្យដឹងថា មុនកើតហេតុ ជនជាតិកូរ៉េខាងលើ បានចាប់អារម្មណ៍នាង ហើយក៏បានបបួលនាងទៅរួមរ័ក ។ ពេលនោះ នាងក៏ព្រមទៅជាមួយ ហើយពេលទៅដល់បន្ទប់ជួល បម្រុងនឹងចាត់ការទៅហើយ ស្រាប់តែជនជាតិកូរ៉េដឹងថា នាងជាភេទទី៣ ទើបបង្កឱ្យមានជម្លោះ ឈានដល់ប្រើប្រាស់អំពើហិង្សាតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយឃើញនារីភេទទី៣ខាងលើ របួសជើង ហើយក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយឡែកបុរសជនជាតិកូរ៉េ របួសក្បាល ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដូចគ្នា ។ យ៉ាងណាមិញ ជុំវិញករណីនេះ ពុំទាន់ដឹងថា ខាងណាជាអ្នកបង្កមុនឡើយ តែបើតាមមើលបុរសកូរ៉េគឺមានអាការៈស្រវឹងជោកខ្លួន ៕
សហការី KBN
ប្រភព៖ posttoday