ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨៖ Samsung Galaxy Watch 2018 បានមកដល់ប្រទេសកម្ពុជាហើយ ជាមួយសមត្ថភាពមិនធម្មតា រីឯម៉ូដរចនាវិញ ពិតជាស្អាតខ្លាំង ស្របតាមចំណង់ចំណូលចិត្តរបស់មនុស្សសម័យថ្មី ។ Samsung Galaxy Watch 2018 នេះមានពីរម៉ូដែលគឺ Galaxy Watch (42mm) និង Galaxy Watch (46mm) ដែលមានពណ៌ដ៏ទាក់ទាញត្រូវនឹងជីវិតស៊ីវិល័យរបស់អ្នក ដូចជាពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌មាស​ ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន័ថា “Galaxy Watch ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយមានថ្មកាន់បានយូរ រក្សាទំនាក់ទំនងជាប់ជានិច្ច ការតាមដានសុខភាព ដែលអាចទទួលបានដោយគ្រាន់តែចុចលើកនាឡិកាដៃតែប៉ុណ្ណោះ”​។

Samsung Galaxy Watch 2018 មានសមត្ថភាពដូចជា៖

រក្សាទំនាក់ទំនងជាប់ជានិច្ច 

ការដាច់ទំនាក់ទំនងពីទូរស័ព្ទ Smartphone របស់អ្នក​លែងជាបញ្ហាទៀតហើយ ជាមួយនឹងថ្មកាន់បានយូរ រហូតដល់ ៤៨ម៉ោង និង ៨០ម៉ោង។ ដូច្នេះ លោកអ្នកអាចទទួលបានសារ និងការហៅចូលបានជានិច្ច។

រក្សាសុខភាពមាំមួន ជាមួយ  Samsung Health

Samsung Health គឺជា Function មួយនៅក្នុង Samsung Galaxy Watch វាជាមុខងារឆ្លាតវៃដែលអាចជួយឲ្យអ្នកដឹងពីកម្រិត ចង្វាក់បេះដូង សម្ពាធអារម្មណ៍​ (Keep Track of your Stress) និងជួយប្រាប់នូវគន្លឹះធ្វើចលនាដង្ហើម ដើម្បីជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានមូលល្អពេញមួយថ្ងៃ។ លើសពីនេះទៀត នាឡិកានេះក៏មានមុខងារតាមដានដំណេក ដើម្បីជួយឲ្យអ្នកប្រើប្រាស់អាចកែសម្រួលទម្លាប់គេង និងការសម្រាកតាមតម្រូវការផងដែរ។ ក្រៅពីមុខងារតាមដានដំណេក និងគ្រប់គ្រងសម្ពាធអារម្មណ៍ អ្នកប្រើប្រាស់ក៏អាចទទួលបានសុខភាពល្អពី Samsung Health ផងដែរដូចជា វិធីហាត់ប្រាណក្នុងផ្ទះ ដែលមានចំនួន២១​លំហាត់​ប្រាណ ការកំណត់ជំហ៊ានដើររបស់អ្នក និងជួយតាមដានកម្រិតកាឡូរីដែលអ្នកបានទទួលទាន ធ្វើឲ្យអ្នកមានរបបអាហារមួយដែលត្រឹមត្រូវ។ 

Water Lock Mode​ Prevents on Samsung Health Function

វាមានតួនាទីជួយការពារការជ្រាបទឹកបានយ៉ាងមានប្រសិទ្ធិភាពបំផុត នៅពេលដែលអ្នកហែលទឹក។ លោកអ្នកគ្រាន់តែចុច Swimming on Samsung Health នោះវានឹងការពារការជ្រាបទឹកបានយ៉ាងល្អ បើទោះបីជាអ្នកមុជជ្រៅក៏ដោយ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺវាមាន Smartwatch Function ដែលជាមុខងារការពារការជ្រាបទឹកដោយស្វ័យប្រវត្តិ។​ ម្យ៉ាងវិញទៀត ពេលដែលលោកអ្នកចុចបិទ Water Lock Mode នឹងមានសម្លេងប្រាប់បង្ហាញថា Galaxy Watch របស់អ្នកកំពុងច្រានទឹកដែលហូរចូល។

ជីវិតរីករាយជាមួយអ្វីៗដែលប្រសើរបំផុត

Galaxy Watch ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវអត្ថប្រយោជន៍ទាំងអស់ពីបណ្តាលត្រកូល Galaxy បង្កើតបាននូវបទពិសោធដ៏ល្អឥតខ្ចោះ ជាមួយ Samsung Health, SmartThings, Samsung Pay, Bixby, Samsung Know និង Samsung Flow ដែលទាំងនេះអាចទទួលបាន ដោយគ្រាន់តែចុចលើកដៃរបស់អ្នក។ 

ម៉ូដដ៏ទំនើប និងឥតដែនកំណត់ 

វារក្សាម៉ូឌែលនាឡិកាសាមសុងដដែល ដោយមានមុខមូលបែបឌីជីថល និងមានអេក្រង់បើកជានិច្ច។ Galaxy Watch ពណ៌ទឹកប្រាក់ សម្រាប់ទំហំ 46mm ចំណែកពណ៌ខ្មៅ និងពណ៌មាស​ មានទំហំ 42mm។ Galaxy Watch ផ្តល់នូវទំហំ និងស្ទីលជាច្រើន តាមតម្រូវការរបស់អ្នកប្រើប្រាស់។

Galaxy Watch អ្វីៗទាំងអស់ស្ថិតនៅក្នុងដៃរបស់អ្នក!

លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយ របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232