ភ្នំពេញ៖ មានអ្នកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានចែករំលែកយ៉ាងព្រោងព្រាតនូវ សកម្មភាពច្នៃរថយន្តរបស់យានដ្ឋានមួយកន្លែង ហើយសកម្មភាពនេះគឺបង្ហាញពីការកែច្នៃរថយន្តស៊េរីឡិចស៊ីស ៤៧០ ទៅជារថយន្ត ឡិចស៊ីស ៥៧០ ឆ្នាំ ២០១៨ ។

យ៉ាងណាមិញ ថ្វីបើវាគ្រាន់តែជាការកែច្នៃដោយសម្ភារៈមិនត្រូវស្តង់ដា ដូចក្នុងរោងចក្រ TOYOTA យ៉ាងណាក្ដី ក៏មើលទៅវាមានលក្ខណៈដូចស្ទើរតែទាំងស្រុង ហើយប្រសិនបើគ្រាន់តែជិះលើដងផ្លូវ យើងបានឃើញមួយភ្លែតនោះ ម្ចាស់ជាជឿថា ជារថយន្តឡិចស៊ី ៥៧០ ឆ្នាំ ២០១៨ តែម្ដង ។

សូមបញ្ជាក់ថា សម្រាប់ទិដ្ឋភាព សកម្មភាពខាងលើនេះ ត្រូវបានបង្ហោះផ្ទាល់ដោយទំព័រហ្វេសប៊ុកយានដ្ឋានមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងរាជធានីភ្នំពេញ ព្រមទាំងបានសរសេរមកជាមួយថា «LX470 1998 ឡើងទៅ LX570 2018. ដំបូងគេបំផុតនៅលើពីភពលោក មាននៅ កម្ពុជា » ៕
សហការី KBN
ប្រភព៖ FB