ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ លទ្ធផល​ប្រឡង​បាក់​ឌុ​ប ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឡើង​វិញ​ហើយ ដោយ​ចំនួន​អ្នក​ជាប់​កើនឡើង​ច្រើន​ជាង​មុន ។ លទ្ធផល​ថ្មី​នេះ​បង្ហាញ​ថា អ្នក​ជាប់​និទ្ទេស A បាន​កើន​ដល់​៤០៨​នាក់ ខណៈ​ដែល​ប្រកាស​នៅ​ថ្ងៃ​ទី​៩ កញ្ញា និទ្ទេស A មាន​ចំនួន​២៩០​នាក់ ។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ នៅ​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដំណើរការ​បូក​សរុប​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ មាន​បញ្ហា​បច្ចេកទេស ដែល​បាន​ប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសារ គណិត​វិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ត្រ ក្នុង​មណ្ឌល​មួយ​ចំនួន ដោយសារ​តែ​កម្មវិធី​កុំព្យូទ័រ​មិន​បាន​បូក​ស្រង់​ពិន្ទុ​មុខ​វិជ្ជា​គណិត​វិទ្យា របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់​» ។

សូមរម្លឹកថា យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា អ្នក​ជាប់​៧៥,០៥៩​នាក់ ស្មើនឹង​ជាង​៦៦.២១% ក្នុង​ចំណោម​បេក្ខជន មក​ប្រឡង​ជាង​១១​ម៉ឺន​នាក់ ។ បេក្ខជន​ជាប់​និទ្ទេស A ចំនួន​២៩០​នាក់ , B ចំនួន​១,៥៣២ នាក់​, C ចំនួន​៤,៦៣១ នាក់​, D ចំនួន​១៣,៩៩៩ នាក់​, និង E ចំនួន​៥៤,៦០៧ នាក់ ។

សរុបមកលទ្ធផលលើកមុន ​​បេក្ខជនជាប់មានចំនួន៧៥,០៥៩​នាក់ ប្រកាស​ថ្មី​ បេក្ខជនជាប់ ៧៦,០៣៤​នាក់ ពោលគឺកើនឡើង

សូម​បញ្ជាក់​ថា ការ​ប្រឡង​បាក់​ឌុ​ប កាលពី​ថ្ងៃ​ទី​២១-២១ សីហា មាន​មណ្ឌល​ប្រឡង នៅ​គ្រប់​រាជធានី​-​ខេត្ត សរុប​១៩៦​មណ្ឌល , បន្ទប់​៤៦៥៥​បន្ទប់ និង​បេក្ខជន​ចុះ​ឈ្មោះ ក្នុង​បញ្ជី​សរុប ១១៥ ២៦៨​នាក់ ដែល​ក្នុង​នោះ ៩០១២០​នាក់ ជា​បេក្ខជន​ចំណេះ​ទូទៅ , ១៧ ០៣១​នាក់ ជា​បេក្ខជនស្វ័យរិន , ៤៤២៥​នាក់ ជា​បេក្ខជន​បំពេញវិជ្ជា និង​៣ ៦៩២​នាក់ ជា​បេក្ខជនស្វ័យរិន បំពេញវិជ្ជា​។ បេក្ខជន​អវត្តមាន​ចំនួន ១៩០៣​នាក់​។

ខាងក្រោម​នេះ​ជា​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ៖